ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃ ក្តៅចិត្តនឹង អានុទីន ក្រោយ ម៉ាឡេស៊ី សងសឹក ដោយហាមនាំចូល បង្គា ថៃ
ពលរដ្ឋថៃ នៅភាគខាងត្បូង កំពុងក្តៅចិត្តខ្លាំង នឹងរដ្ឋាភិបាលដឹកនាំដោយ នាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរៈគុល ដែលហាមឃាត់ការនាំចូលត្រីឆ្ពុង ពីប្រទេសម៉ាឡេស៊ី ធ្វើឲ្យទីក្រុងគូឡាឡាំពួ ចាត់វិធានការសងសឹកវិញ ដោយហាមឃាត់ការនាំចូល បង្គាពីប្រទេសថៃ ដូចគ្នា បង្កជាផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសអ្នកចិញ្ចឹមបង្គា។

ជម្លោះផ្តើមចេញពីថៃមុន ដែលហាមឃាត់ការនាំចូលត្រីឆ្ពុង ពីម៉ាឡេស៊ី ដោយអះអាងថា រកឃើញសារធាតុគីមីក្នុងត្រីនោះ ទើប ម៉ាឡេស៊ី សងសឹកវិញ ដោយហាមឃាត់ ការនាំចូលបង្គាថៃ ចំនួន ៤ប្រភេទ។
ចំណាត់ការរបស់រដ្ឋាភិបាលទីក្រុងបាងកក ធ្វើឲ្យពលរដ្ឋនៅភាគខាងត្បូងប្រទេសថៃ ក្តៅចិត្តមិនស្ទើរឡើយ ដោយពួកគេត្អូញត្អែរអំពីទុក្ខលំបាក និងជំរុញឲ្យ អានុទីន ពិភាក្សាជាមួយម៉ាឡេស៊ី ជាបន្ទាន់។
តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ លោក ព្រីឆា សុខកាសេម អនុប្រធានសមាគមបង្គាថៃ និយាយថា ចំណាត់ការរបស់ម៉ាឡេស៊ី ពិតជាជះឥទ្ធិពលដល់កសិករ នៅតាមបណ្តាខេត្តភាគខាងត្បូង ដែលនាំចេញបង្គា ទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។

ទន្ទឹមនោះ សមាជិកសភាខេត្ត Songkhla លោក Chaiyong Maneerungsakul បាននិយាយចំៗថា នាយករដ្ឋមន្ត្រី, ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ត្រូវតែធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហានេះ ជាបន្ទាន់។
សូមជម្រាបថា ម៉ាឡេស៊ី គឺជាទីផ្សារបង្គាដ៏សំខាន់មួយរបស់ថៃ ដោយមួយឆ្នាំៗ ការនាំចេញបង្គាថៃទៅ ម៉ាឡេស៊ី មានបរិមាណចន្លោះពី ១៥ ០០០ ទៅ ២៥ ០០០ តោន បើគិតជាទឹកប្រាក់ គឺស្មើនឹងប្រហែលពី ៦០ ទៅ ៩០ លានដុល្លារអាមេរិក។
យ៉ាងណា ទិន្នន័យនេះអាចមានការប្រែប្រួលតិចតួចទៅតាមឆ្នាំ និងកត្តាទីផ្សារ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥២ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


