ព័ត៌មានអន្ដរជាតិ
កសិករចិញ្ចឹមបង្គាថៃ ត្រៀមលើកគ្នា ទៅធ្វើបាតុកម្ម នៅ បាងកក ព្រោះទ្រាំលែងបាន
ដោយសារតែមិនអាចស៊ូទ្រាំនឹងទុក្ខលំបាករបស់ខ្លួនបាន កសិករចិញ្ចឹមបង្គា នៅភាគខាងត្បូងប្រទេសថៃ នឹងលើកគ្នាទៅធ្វើបាតុកម្មនៅទីក្រុងបាងកក ដើម្បីតវ៉ាចំពោះរដ្ឋាភិបាលដឹកនាំដោយ អានុទីន ឆាន់វីរៈគុល ឲ្យចាត់វិធានការបន្ទាន់ ដោះស្រាយបញ្ហាជូនពួកគេ។

តាមការផ្សាយរបស់ Amarin នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ានីត អ៊ិនថងផាន់ តំណាងកសិករចិញ្ចឹមបង្គា ក្នុងខេត្ត Trang និងជាអតីតប្រធានសហករណ៍វារីវប្បកម្មខេត្ត និយាយថា ឆ្នាំនេះ កសិករ ជួបបញ្ហាធ្ងន់ណាស់ ពោលគឺធ្ងន់ជាងឆ្នាំណាណាទាំងអស់។ បង្គានាំចេញមិនបាន ហើយបើទោះបីជាលក់ក្នុងស្រុក ដោយដាក់តម្លៃថោក ក៏គ្មានអ្នកទិញដែរ។
តាមសម្តីរបស់លោក ម៉ានីត, ការដែលម៉ាឡេស៊ី ហាមនាំចូលបង្គាថៃ ៥ប្រភេទ វាបានជះឥទ្ធិពលដ៏អាក្រក់ ដល់កសិករ នៅភាគខាងត្បូង រួមមានខេត្ត Trang, Satun និង Songkhla ព្រោះថា ទីផ្សារបង្គាចម្បងមកពីតំបន់ទាំងនេះ គឺជាប្រទេសម៉ាឡេស៊ី។

ដូច្នេះ នៅថ្ងៃទី៤ ខែមិថុនា បណ្តាញកសិករចិញ្ចឹមបង្គា នឹងទៅបាងកក ដើម្បីធ្វើបាតុកម្ម ហើយក៏នឹងជួបជាមួយអគ្គនាយក នៃនាយកដ្ឋានជលផលផងដែរ ដើម្បីដាក់លិខិតជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ដោយជំរុញឲ្យពួកគេ ស្វែងរកវិធានការជំនួយ ក្នុងរយៈពេលខ្លីជាបន្ទាន់។
ជុំវិញរឿងនេះ ពលរដ្ឋថៃ នៅភាគខាងត្បូង កំពុងក្តៅចិត្តខ្លាំង នឹងរដ្ឋាភិបាលទីក្រុងបាងកក ដែលហាមឃាត់ការនាំចូលត្រីឆ្ពុង ពីប្រទេសម៉ាឡេស៊ី ធ្វើឲ្យទីក្រុងគូឡាឡាំពួ ចាត់វិធានការសងសឹកវិញ ដោយហាមឃាត់ការនាំចូល បង្គាពីប្រទេសថៃ ដូចគ្នា។

ជម្លោះផ្តើមចេញពីថៃមុន ដែលហាមឃាត់ការនាំចូលត្រីឆ្ពុង ពីម៉ាឡេស៊ី ដោយអះអាងថា រកឃើញសារធាតុគីមីក្នុងត្រីនោះ ទើប ម៉ាឡេស៊ី សងសឹកវិញ ដោយហាមឃាត់ ការនាំចូលបង្គាថៃ ចំនួន ៥ប្រភេទ។
ចំណាត់ការនេះ ធ្វើឲ្យពលរដ្ឋនៅភាគខាងត្បូង ក្តៅចិត្តមិនស្ទើរឡើយ ដោយពួកគេត្អូញត្អែរអំពីទុក្ខលំបាក និងជំរុញឲ្យ អានុទីន ពិភាក្សាជាមួយម៉ាឡេស៊ី ជាបន្ទាន់ ព្រោះថា ម៉ាឡេស៊ី គឺជាទីផ្សារបង្គាដ៏សំខាន់មួយរបស់ថៃ ដោយមួយឆ្នាំៗ ការនាំចេញបង្គាថៃទៅ ម៉ាឡេស៊ី មានបរិមាណចន្លោះពី ១៥ ០០០ ទៅ ២៥ ០០០ តោន បើគិតជាទឹកប្រាក់ គឺស្មើនឹងប្រហែលពី ៦០ ទៅ ៩០ លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


