ព័ត៌មានអន្ដរជាតិ
ថៃ ជួបព្យុះភ្លៀងថ្មីទៀត ដែលវាយប្រហារ ពេញមួយសប្តាហ៍ បង្កជាជំនន់រហ័ស និងបំណាក់ដី
ប្រទេសថៃ បានចេញការព្រមានថា ព្យុះភ្លៀងថ្មីមួយ នឹងវាយប្រហារប្រទេស ពេញមួយសប្តាហ៍នេះ ដែលនឹងបង្កជាជំនន់រហ័ស និងបំណាក់ដី ខណៈតំបន់មួយសមុទ្រ មានហានិភ័យខ្ពស់។

កាសែត Bangkok Post បានដកស្រង់សេចក្តីប្រកាស របស់នាយកដ្ឋានឧតុនិយម ដែលព្រមានថា តំបន់ភាគច្រើននឹងជួបប្រទះ គ្រោះធម្មជាតិនេះ ប៉ុន្តែខេត្តដែលមានហានិភ័យខ្ពស់ជាងគេគឺ Mae Hong Son, Chiang Mai, Kanchanaburi, Prachuap Khiri Khan, Phuket និង Krabi។
យោងតាមនាយកដ្ឋាន, ភ្លៀងធ្លាក់ខ្លាំង នឹងវាយប្រហារចាប់ពីថ្ងៃទី១ ដល់ទី៦ ខែមិថុនា ដែលឥទ្ធិពលដ៏ខ្លាំងរបស់វា នឹងបណ្តាលឲ្យមានទឹកជំនន់រហ័ស ព្រមទាំងបំណាក់ដី ផងដែរ។
ព្យុះភ្លៀងនេះ កើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីប្រទេសថៃ ប្រកាសអាសន្ន ក្នុងខេត្តចំនួន៥ ដោយសារគ្រោះបំណាក់ដី និងទឹកជំនន់ហូរបុកយ៉ាងគំហុក។

ខេត្តទាំងនោះ សុទ្ធតែស្ថិតនៅភាគខាងត្បូង ដែលមានដូចជា៖ Phang Nga, Ranong, Krabi, Phuket និង Satun។
ឲ្យតែនិយាយពីគ្រោះធម្មជាតិនៅភាគខាងត្បូង, ប្រជាជនថៃ នៅមិនទាន់បាត់ភាពឈឺចាប់ឡើយ ចំពោះសោកនាដកម្មទឹកជំនន់នៅទីនោះ កាលពីចុងឆ្នាំ២០២៥ ដែលផ្តាច់ជីវិត មនុស្សរាប់រយនាក់ ជាពិសេសក្នុងក្រុង Hat Yai។
តួលេខក្រៅផ្លូវការ នៃមនុស្សស្លាប់ ដោយគ្រោះទឹកជំនន់ដ៏សាហាវនោះ មានប្រមាណ ១៨០នាក់ ក្នុងខេត្ត Songkhla ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


