Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​អឺរ៉ុបច្រើនរូប ទៅជុំគ្នានៅទីក្រុងកៀវ ក្នុង​​​ខួប​៤ឆ្នាំ ​នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

រដ្ឋម​ន្ត្រីការ​បរទេស​អ៊ុយ​ក្រែន​ Andriy Sybiha បានប្រកាសស្វាគមន៍​ មេ​ដឹក​នាំ​អឺរ៉ុបច្រើន​រូប​​​អញ្ជើញ​មក​ដល់​ទីក្រុងកៀវ ​​នៅ​ខួប៤ឆ្នាំនៃសង្គ្រាមរុស្ស៊ី​-អ៊ុយក្រែន ដែលអ្នក​ទាំង​នោះ រួម​មាន​ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប ​លោកស្រី Ursula von der Leyen, ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa, មេដឹក​នាំ​នៃ​ក្រុម Nordic-Baltic Eight និង​មេដឹកនាំ​ក្រូអាត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមការផ្សាយរបស់ UNN នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦, លោក Sybiha បានបង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ X ថា​៖ «សូម​ស្វាគមន៍​មក​កាន់​ទី​ក្រុង​កៀវ សម្ព័ន្ធ​មិត្ត​ជា​ទីស្រឡាញ់ និង​សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​នេះ និង​ពេញ​អស់​រយៈ​ពេល​បួន​ឆ្នាំ​នៃ​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​ដ៏​ឃោរ​ឃៅ​របស់​រុស្ស៊ី​»។

លោក​បន្ត​ថា​៖ «ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ស្វាគមន៍​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក​ស្រី​ Ursula von der Leyen និង​​ប្រធាន​​ក្រុម​​ប្រឹក្សា​​អឺរ៉ុប​ លោក António Costa មក​កាន់​ទីក្រុងកៀវ។ នៅ​ថ្ងៃទី២៤ ខែ​កុម្ភៈ ​ឆ្នាំ ២០២២ ជា​ឆ្នាំ​ដែល​អឺរ៉ុបបែង​ចែក​ប្រវត្តិសាស្ត្រ​ជារៀង​រហូត​ទៅ។ វា​ជា​និមិត្ត​រូប​ដែល​ថ្ងៃនេះ មេដឹក​នាំ​សហភាព​អឺរ៉ុប​នៅ​ជា​មួយយើង»។

លោកបន្ថែម​ថា​៖ «យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុងការស្វាគមន៍​មេដឹកនាំនៃក្រុម Nordic-Baltic Eight ដែល​ជា​សម្ព័ន្ធ​មិត្ត​ពិត និង​ជិតស្និទ្ធរបស់យើង​ក្នុងការការពារសេរីភាព យុត្តិធម៌ និង​សច្ចភាព​។ សូមអរគុណប្រទេសអេស្តូនី ឡេតូនី អ៊ីស្លង់ ហ្វាំងឡង់ ដាណឺម៉ាក ស៊ុយអែតនិងន័រវែសដែលគាំ​ទ្រ​អ៊ុយក្រែនឥតងាករេ និងឲ្យ​តម្លៃ ជា​ពិសេស​អនុវត្តគោលការណ៍រួមរបស់អឺរ៉ុប»៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម