ព័ត៌មានអន្ដរជាតិ
បារាំង ទាមទារឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មខ្លាំងបំផុតលើអ៊ីស្រាអែល
សកម្មជនដែលអះអាងថាជាក្រុមមនុស្សធម៌មានគ្នាជាង៤០០នាក់ មកពីជុំវិញពីភពលោក ដែលត្រូវបានយោធាអ៊ីស្រាអែលចាប់ និងធ្វើបាប ក្រោយពីព្យាយាមបំបែកការបិទខ្ទប់ផ្លូវសមុទ្ររបស់អ៊ីស្រាអែល ដើម្បីដឹកជំនួយឆ្ពោះទៅតំបន់ហ្គាហ្សា ពេលមានសេចក្តីរាយការណ៍អំពីការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំងក្នុងតំបន់នោះ។
ក្រោយការស្ទាក់ចាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ វីដេអូឃ្លីបដែលបង្ហាញពីការធ្វើទុក្ខបុកម្នេញ លើសកម្មជនទាំងនោះ ត្រូវបានចែកលើបណ្តាញសង្គម និង មានប្រតិកម្មយ៉ាងខ្លាំងពីបណ្តាប្រទេសនានាជាពិសេសរដ្ឋាភិបាលតំបន់អឺរ៉ុប។
រដ្ឋាភិបាល ប្រទេសបារាំង កាលពីថ្ងៃអង្គារ បានទាមទារឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មឱ្យខ្លាំងបំផុតលើរដ្ឋាភិបាលអ៊ីស្រាអែល តាមដែលអាចធ្វើទៅបាន បន្ទាប់ពីរដ្ឋមន្រ្តីអ៊ីស្រាអែលប្រើអំពើហិង្សាប្រឆាំងនឹងសកម្មជននៃកងនាវាមនុស្សធម៌ Global Sumud មានគោលបំណងយកជំនួយទៅកាន់តំបន់ហ្គាហ្សា។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu ប្រាប់រដ្ឋសភាថា៖ « វាមានសារៈសំខាន់ណាស់ក្នុងការបន្តដាក់ទណ្ឌកម្មបន្ថែមទៀត នៅក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប។ វាជារឿងដែលមិនគួរឱ្យជឿថា ប្រទេសដូចជាបារាំងមិនឆ្លើយតប ដោយប្រើឧបករណ៍នីតិរដ្ឋនិងការគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ។ ជាការពិត! មានអ្នកខ្លះមិនគោរពវា[ច្បាប់អន្តរជាតិ] តែមិនមានន័យថាយើងត្រូវតែបរាជ័យក្នុងការគោរពនោះទេ»។
គួរបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលបានវាយប្រហារកងនាវាមនុស្សធម៌ Global Sumud ធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទសប្តាហ៍មុន ក្នុងដែនទឹកអន្តរជាតិ។ ការផ្សាយផ្ទាល់ពីកងនាវាបង្ហាញថា កងកម្លាំងកងទ័ពជើងទឹកអ៊ីស្រាអែលកំពុងស្ទាក់ចាប់នាវាទាំងនោះ។
ការទាមទារឱ្យមានទណ្ឌកម្មនេះកើតឡើង បន្ទាប់ពីការចែកចាយវីដេអូមួយបង្ហោះដោយ លោក Itamar Ben-Gvir ជាដៃគូកាន់អំណាចដ៏សំខាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដោយបង្ហាញសកម្មភាពរបស់សកម្មជនកំពុងលុតជង្គង់ជាជួរយ៉ាងណែន ដោយចងដៃពួកគេទៅក្រោយខ្នង។
កងនាវាដែលមានទូកអមជាង ៥០គ្រឿង បានចេញដំណើរកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនពីស្រុក Marmaris ប្រទេសតួកគីនៃសមុទ្រមេឌីទែរ៉ាណេ មានបំណងជាថ្មី ដើម្បីបំបែកការបិទផ្លូវរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលធ្វើឡើងចាប់តាំងពីរដូវក្តៅ ឆ្នាំ២០០៧ ។
បេសកកម្មនោះមានសកម្មជនចូលរួមចំនួន ៤២៦នាក់ រួមទាំងសកម្មជនតួកគីចំនួន ៩៦នាក់ និងមកពី ៣៩ប្រទេសផ្សេងទៀត៕
សម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


