សេចក្ដីជូនដំណឹង
រោងភាពយន្ត Sabay ដែលជាសមិទ្ធផលថ្មីក្នុងវិស័យភាពយន្ត និងការកម្សាន្តមានមោទកភាពប្រកាសពីការទិញសិទ្ធិផ្ដាច់មុខ
ភ្នំពេញ ៖ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វិស័យកម្សាន្តរបស់ប្រទេសកម្ពុជាបានបើកទំព័រថ្មីមួយក្នុងថ្ងៃនេះជាមួយនឹងការប្រកាសបើកដំណើរការជាផ្លូវការនៃរោងភាពយន្ត Sabay ដែលធ្លាប់ស្ថិតនៅក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន Major Cineplex Cambodia។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសដកការវិនិយោគក្នុងតំបន់របស់ក្រុមហ៊ុន Major Cineplex Group នៅក្នុងប្រទេសកម្ពុជាដែលជាផ្នែកមួយនៃការកែសម្រួលយុទ្ធសាស្រ្តវែងឆ្ងាយរបស់ក្រុមហ៊ុន។

ឆ្លើយតបទៅនឹងដំណឹងនេះ ក្រុមហ៊ុន Sabay Digital Group បានសម្រេចចិត្តទិញយកភាគហ៊ុនទាំងមូលដែលធ្លាប់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Major Cineplex Group ដែលនាំឲ្យប្រតិបត្តិការអាជីវកម្មរោងភាពយន្ត និងប៊ូលីងត្រូវបានកាន់កាប់ និងគ្រប់គ្រងដោយជនជាតិកម្ពុជាទាំងស្រុង។

ការផ្លាស់ប្តូរនេះ មិនមែនត្រឹមតែជាការសម្រេចចិត្តអាជីវកម្មជាលក្ខណៈយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែវាជាការបោះជំហានដ៏មានអត្ថន័យដែលឈានឆ្ពោះទៅរកការពង្រឹងឧស្សាហកម្មវប្បធម៌ជាតិ និងកំណត់អនាគតនៃវិស័យភាពយន្តនិងការកម្សាន្តដែលឋិតក្នុងដៃរបស់ប្រជាជនកម្ពុជាយ៉ាងរឹងមាំ។

ជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ ម៉ាកយីហោប៊ូលីង Blue-O ដែលមានស្រាប់នឹងត្រូវបានប្តូរទៅជា Sabay Rhythm & Bowl ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ក្រុមហ៊ុន Sabay ក្នុងការបង្កើតការកម្សាន្តបែបទំនើបដែលពេញលេញដោយពង្រីកវិសាលភាពលើសពីខ្សែភាពយន្ត និងលើកកម្ពស់បែបផែននៃការរស់នៅ និងបទពិសោធន៍សង្គមសម្រាប់ទស្សនិកជនគ្រប់ជំនាន់។

ពិធីបើកសម្ពោធជាផ្លូវការនេះត្រូវបានធ្វើឡើងនៅសាលរោងភាពយន្ត Sabay ដែលស្ងិតនៅជាន់ទីពីរនៃផ្សារទំនើបAEON Mall ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នសារព័ត៌មានឈានមុខក្នុងស្រុក ថ្នាក់ដឹកនាំឧស្សាហកម្ម អ្នកជំនាញវិស័យកម្សាន្ត និងភ្ញៀវកិត្តិយសនានា។ វត្តមានរបស់ពួកគេបានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងសម្រាប់សាធារណជន តម្លាភាព និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Sabay ចំពោះឧស្សាហកម្មមួយនេះ។

ប្រតិបត្តិការនៅតាមបណ្តាទីតាំងរោងភាពយន្តទាំងប្រាំមួយនឹងនៅតែបន្តដោយគ្មានផលរំខាន។ ទស្សនិកជននឹងទទួលបានបទពិសោធន៍នៃអត្តសញ្ញាណម៉ាក់យីហោថ្មី ស្តង់ដាសេវាកម្មដែលល្អប្រសើរជាងមុន និងយុទ្ធសាស្រ្តឈានឆ្ពោះទៅមុខដែលសំដៅពង្រឹងវិស័យភាពយន្ត និងកម្សាន្តរបស់ប្រទេសកម្ពុជា។ Sabay នឹងទទួលខុសត្រូវរ៉ាប់រងទាំងស្រុងចំពោះបុគ្គលិក កន្លែងរោងភាពយន្តនិងប៊ូលីង សម្ភារៈ និងបច្ចេកវិទ្យា។

ក្រុមហ៊ុននឹងគ្រប់គ្រង និងវិនិយោគដោយឯករាជ្យទៅលើប្រព័ន្ធរបស់ខ្លួន រួមមានបច្ចេកវិទ្យា IMAX Laser និង ScreenX ដែលទើបដំឡើងថ្មី ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធបញ្ចាំងដែលមានស្រាប់។ ប្រព័ន្ធលក់សំបុត្រភាពយន្តថ្មី ការកក់សំបុត្រតាមប្រព័ន្ធអ៊ីនធឺណិត និងការផ្លាស់ប្តូរម៉ាក់យីហោថ្មីដែលកាន់តែប្រសើរជាងមុននឹងត្រូវបានណែនាំផងដែរ។ លើសពីនេះទៅទៀត ទីតាំងនៅក្នុងសាលនៃរោងភាពយន្ត Sabay នឹងត្រូវបានអភិវឌ្ឍជាថ្មីអោយមានបរិយាកាសដែលងាយស្រួលសម្រាប់អតិថិជន រួមមានទីតាំងធ្វើការរួមគ្នា ហាងកាហ្វេ និងទីតាំងកម្សាន្តដែលរចនាឡើងដើម្បីគាំទ្រទៅដល់ផលិតករភាពយន្តវ័យក្មេងនានាតាមរយៈបណ្តាញទំនាក់ទំនង ការសហការគ្នា និងឪកាសទទួលបានការបណ្តុះបណ្តាលនានា។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនេះ លោក ជី សិលា ដែលជាម្ចាស់រោងភាពយន្ត Sabay បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ គឺជាថ្ងៃដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះតម្លាភាព និងជាការចាប់ផ្តើមនៃដំណើររបស់រោងកុន Sabay ក្នុងការកសាងគ្រឹះដ៏រឹងមាំមួយនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលយើងកំពុងលើកកម្ពស់ស្តង់ដានៃឧស្សាហកម្មភាពយន្ត និងកម្សាន្តរបស់ប្រទេស។”
ក្រោមការដឹកនាំរួមគ្នាតែមួយ រោងភាពយន្ត Sabay នឹងបន្តរីកចម្រើនជាមួយមហិច្ឆតាច្បាស់លាស់ពីររួមមាន៖
• ពង្រឹង និងវិនិយោគទៅលើវិស័យភាពយន្ត និងកម្សាន្តរបស់ប្រទេសកម្ពុជា
• លើកកម្ពស់វិស័យកម្សាន្តជាតិតាមរយៈភាពរីកចម្រើនដោយចីរភាព
ខណៈជំពូកថ្មីនេះត្រូវបានចាប់ផ្តើម រោងភាពយន្ត Sabay តាំងជំហរជាសហគ្រាសដែលដឹកនាំដោយជនជាតិកម្ពុជាហើយប្តេជ្ញាក្នុងការផ្តល់អានុភាពទៅកាន់ទេពកោសល្យក្នុងស្រុក ការរីកចម្រើនដោយឯករាជ្យ និងជម្រុញអនាគតនៃឧស្សាហកម្មភាពយន្តនិងកម្សាន្តរបស់ប្រទេស។
អំពីរោងភាពយន្ត Sabay
រោងភាពយន្ត Sabay ផ្តល់ជូននូវបទពិសោធន៍ភាពយន្តលំដាប់ពិភពលោកនៅទូទាំងប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបៗ ក្រុមការងារក្នុងស្រុកដែលមានបទពិសោធន៍ និងចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង។ ម៉ាកយីហោនេះប្តេជ្ញាលើកកម្ពស់វិស័យភាពយន្ត និងការកម្សាន្តរបស់ប្រទេស ខណៈបង្កើតបទពិសោធន៍ដ៏មានអត្ថន័យ និងរីករាយសម្រាប់ទស្សនិកជនទូទាំងប្រទេស។
អំពីក្រុមហ៊ុន Sabay Digital Group
ក្រុមហ៊ុន Sabay Digital Group គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាឈានមុខគេមួយរបស់កម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៧ ជាមួយនឹងប្រតិបត្តិការចម្រុះលើខ្លឹមសារឌីជីថល ការកម្សាន្ត និងអាជីវកម្មទាក់ទងនឹងបែបផែនជីវិតរស់នៅ។ ចាប់តាំងពីឆ្នាំ ២០១០ មក Sabay បានវិនិយោគយ៉ាងសកម្មនៅក្នុងឧស្សាហកម្មភាពយន្ត និងភាពយន្ត រួមទាំងការចែកចាយភាពយន្ត ការផលិត និងវិនិយោគភាពយន្តក្នុងស្រុក និងប្រតិបត្តិការភាពយន្ត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធវិស័យកម្សាន្តបែបទំនើបរបស់ប្រទេសកម្ពុជា៕

-
សន្តិសុខសង្គម៥ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម១ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆេះឃ្លាំងស្តុកស្នោ ១ កន្លែង យ៉ាងសន្ធោសន្ធៅ បាក់ស្រុតរាបដល់ដី ក្បែរវត្តចំប៉ា ខណ្ឌច្បារអំពៅ


