Connect with us

សន្តិសុខសង្គម

ឆេះឃ្លាំងស្តុកស្នោ ១ កន្លែង យ៉ាងសន្ធោសន្ធៅ បាក់ស្រុតរាបដល់ដី ក្បែរវត្តចំប៉ា ខណ្ឌច្បារអំពៅ

បានផុស

នៅ

ត្រឹមតែជាង ២ ម៉ោង ឃ្លាំងស្តុកស្នោ ១ កន្លែង ត្រូវបានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់ រាបស្មើដល់ដី នៅខណ្ឌច្បារអំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា គេឃើញមានភ្លើងយ៉ាងសន្ធោសន្ធៅឆេះចេញពីឃ្លាំងស្តុកស្នោ ១ កន្លែង ដែលនៅក្បែរវត្តចំប៉ា។ ភ្លាមៗ ពួកគាត់ បានជិះម៉ូតូទៅកាន់ទីតាំងកើតហេតុ ក៏ប្រទះឃើញឃ្លាំងស្តុកស្នោកំពុងឆាបឆេះ។ ខណៈនោះ ប្រជាពលរដ្ឋ បាននាំគ្នាយកទុយោទឹកបាញ់ពន្លត់ដែរ តែដោយសារចំហាយក្តៅខ្លាំងពេក ទើបពួកគាត់ប្រញាប់ប្រញាល់ទាក់ទងទៅកាន់សមត្ថកិច្ច ដើម្បីមកជួយអន្តរាគមន៍បាញ់ពន្លត់កុំឲ្យមានការរាលដាល។

បន្ទាប់ពីទទួលបានដំណឹងមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ភ្លាមៗ រថយន្តបង្ការអគ្គិភ័យ ពន្លត់ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យកម្លាំងចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។

អគ្គិភ័យនេះ បានលេបត្របាក់ឃ្លាំងស្តុកស្នោ ១ កន្លែង ទាំងស្រុង តែមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃ ឬ បង្កឲ្យមនុស្សណាម្នាក់របួសឡើយ។ ក្នុងនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដែលបញ្ចេញគ្រប់គោលដៅមកកាន់ទីតាំងកើតហេតុ ជួយសង្គ្រោះ រហូតទាល់តែរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ច កំពុងស្រាវជ្រាវបន្ត៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម