ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រុះរើតូបលក់ដូររំលោភ លើផ្លូវសាធារណ: ក្រោយជូនដំណឹងរួចមិនព្រមអនុវត្តតាម
ក្រោយពីមានការចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពនៅតាមបណ្តោយផ្លូវ ១៣៤កាបេ(ផ្លូវម៉ែអានោង) ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហុក សុទិត្យា ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំក្រុមការងារចុះរៀបចំសណ្តាប់សាធារណៈរុះរើតូបលក់ដូរបាន១០០% នៅតាមបណ្តោយរោងចក្រ លើផ្លូវ១៣៤កាបេ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីកាត់បន្ថយការកកស្ទះ ដោយនៅតំបន់នេះមានភាព មមាញឹកខ្លាំងដោយសាររោងចក្រច្រើន ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ជាពិសេសពេលកម្មករចេញ-ចូលធ្វើការ។


អាជ្ញាធរបានឱ្យដឹងថា ដំណាក់កាលទី១ (ការជូនដំណឹង)៖ អាជ្ញាធរបានចុះចែកសេចក្តីជូនដំណឹងដល់ម្ចាស់តូប និងអាជីវករទាំងអស់ ដោយទុកឱកាសឱ្យពួកគេរុះរើដោយស្ម័គ្រចិត្តក្នុងរយៈពេលកំណត់, ដំណាក់កាលទី២ (ការចុះអប់រំផ្ទាល់)៖ កម្លាំងចម្រុះខណ្ឌ និងសង្កាត់ បានចុះណែនាំបន្ថែមដល់អ្នកដែលនៅរឹងរូស មិនទាន់អនុវត្តតាមសេចក្តីជូនដំណឹង, ដំណាក់កាលទី៣ (ការចុះរុះរើ)៖ ក្រោយផុតកំណត់ ក្រុមការងាររដ្ឋាបាលខណ្ឌ បានចុះរុះរើសំណង់ដែលមិនរុះរើតាមការកំណត់ ដើម្បីបើកមុខផ្លូវឱ្យមានភាពទូលាយឡើងវិញ។ ក្រោយពីរុះរើរួច ឃើញថាផ្លូវធំទូលាយ មានភាពស្រឡះល្អជាងមុន។



សូមបញ្ជាក់ថា ទីតាំងខាងលើបានសាងសង់តូបលក់ដូរអនាធិបតេយ្យ លើចិញ្ចើមផ្លូវ បង្កឱ្យមានសំរាម និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ ការប្រើប្រាស់ផ្លូវខុសគោលដៅ៖ ការរំលោភយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរផ្ទាល់ខ្លួន ដែលប៉ះពាល់ដល់អ្នកថ្មើរជើង និងយានយន្ត។
អាជ្ញាធរបានបញ្ជាក់ថា វិធានការនេះគឺជាផ្នែកមួយនៃគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងការលើកកម្ពស់មុខមាត់រាជធានីភ្នំពេញឱ្យកាន់តែមានរបៀបរៀបរយ៕ អត្ថបទ ៖ សុខា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


