Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ បើកសម្ពោធហាងផ្ទាល់ខ្លួន ទី២ ជា ការ ស្ដែង ឱ្យឃើញ ជាថ្មី នូវការប្តេជ្ញាចិត្ត យូរអង្វែង របស់ ក្រុមហ៊ុន សម្រាប់ គ្រួសារកម្ពុជា

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ដើមចេញពីផលិតផលពេញនិយមក្នុងសហគមន៍ ឆ្ពោះទៅកាន់មហិច្ឆតាកម្រិតថ្នាក់ជាតិ៖ ហាង ផ្ទាល់ខ្លួន ទី២ របស់ក្រុមហ៊ុនVinamilk ក្នុងទីក្រុងភ្នំពេញ នាំមកនូវស្តង់ដាអាហារូបត្ថម្ភថ្មី និង បទពិសោធន៍ ផលិត ផល កាន់តែសម្បូរ បែប មក កាន់តែកៀក ប្រជាជន នៅក្នុងសហគមន៍មូលដ្ឋាន។ 

ភ្នំពេញ ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេ កម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោ ដែលមាន សក្ដានុពលបំផុត លើពិភពលោក  (World’s Most Promising Dairy Brand) ដោយBrand Finance ក្នុងរបាយការណ៍ម្ហូបអាហារ និងភេសជ្ជៈ ឆ្នាំ២០២៥ បាន បើកសម្ពោធហាងផ្ទាល់ខ្លួន ទី២ របស់ខ្លួនជាផ្លូវការ កាលពីថ្ងៃទី១ខែឧសភា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ ដែលមាន ទីតាំង ស្ថិត នៅ លើផ្លូវលេខ៤៨៨ ក្បែរផ្សារដើមថ្កូវ។ 

ការបើកសម្ពោធនេះ គឺជាការ បោះ ជំហាន មួយជំហាន ទៀត នៅ ក្នុង ការប្តេជ្ញាចិត្ត រយៈពេលវែងរបស់ក្រុមហ៊ុន Vinamilk ចំពោះប្រទេសកម្ពុជា ពោលគឺ  Vinamilk មិន មែនគ្រាន់តែ ជាហាងលក់រាយប៉ុណ្ណោះទេ ប៉ុន្តែ គឺ ជាម៉ាកយីហោ មួយដែល កំពុង ក្លាយ ជា ផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារកម្ពុជា។

ផ្ដើម ពីការឈានជើងចូលទីផ្សារ រហូតឈានទៅ ដល់ការចាក់ឫសយ៉ាងរឹងមាំ

នៅពេល ក្រុមហ៊ុន  Vinamilk បានបើកហាងផ្ទាល់ខ្លួនដំបូងរបស់ខ្លួននៅលើមហាវិថី ហ្សាវ៉ាហារឡាលនេហ៍រុ កាលពីខែមីនា ឆ្នាំ២០២៦ នោះ គឺជាការ បង្ហាញខ្លួន ជំហានដំបូងជាផ្លូវការ។ សម្រាប់ ហាងថ្មី នៅ លើ ផ្លូវ៤៨៨ នេះ គឺ មាន អត្ថន័យកាន់តែ សំខាន់ ជាង មុន ថែមទៀតហើយនេះ គឺ ជា សញ្ញា បង្ហាញថា Vinamilk នឹង បន្ត មាន វត្តមាន  និងបន្តរីកចម្រើនឥតឈប់ឈរនៅទីនេះបន្ថែមទៀត។ ហាងផ្ទាល់ខ្លួន ទី២ នេះ គឺជា ផ្នែក មួយ នៃ ផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ហើយការគាំទ្រយ៉ាង ច្រើន ដែល ហាង ទី១ បានទទួល គឺ ជា ការ សាង ទំនុក ចិត្ត ឱ្យ ក្រុមហ៊ុនកាន់តែខ្លាំង ។ ចាប់តាំង ពី បើក ដំណើរការ នៅលើមហាវិថី ហ្សាវ៉ាហារឡាលនេហ៍រុ មកហាង ផ្ទាល់ខ្លួនផ្លូវការទី១ នេះ  បាន ទទួល ស្វាគមន៍ អតិថិជន យ៉ាងច្រើនកុះករពីគ្រប់មជ្ឈដ្ឋាន រាប់តាំងពី អាណាព្យាបាល ដែល មក ជាវផលិតផល ទឹកដោះគោ ស្រស់សម្រាប់បុត្រធីតា សម្រាប់ យកទៅ សាលា រហូត ដល់ បុគ្គលិក ការិយាល័យ ដែល ចូល មកទទួលទានការ៉េមម៉ាឆាជេឡាតូ ឬភេសជ្ជៈ Sparkling Kombucha បន្ទាប់ ពី ចេញ ពី ធ្វើការ។ ជ្រុងម្ខាង នៃ ហាង ដែល មានព័ត៌មាន រៀបរាប់ពីប្រវត្តិម៉ាកយីហោ និងធ្នើដាក់ផលិតផល គឺជា កន្លែង ដែលអតិថិជន ចូល ទស្សនា ច្រើន ជាង គេ។ ការចុះឈ្មោះ ជា សមាជិក ក៏ មាន ការ កើនឡើង ខ្លាំងផងដែរ ដោយ អតិថិជន ភាគច្រើន បាន ដឹង និងរកឃើញ នូវ ផលិតផល ទឹកដោះគោ ស្តង់ដា អន្តរជាតិ មានតម្លៃសមរម្យជាងអ្វីដែលពួកគាត់រំពឹងទុក។

ការពង្រីក ទីផ្សាររបស់ ក្រុមហ៊ុន Vinamilk ក្នុងប្រទេសកម្ពុជា នឹងមិនបញ្ឈប់ត្រឹមនេះទេ។ ក្រុមហ៊ុន មានបំណងបន្តពង្រីកវត្តមានរបស់ខ្លួន នៅតាមតំបន់សំខាន់ៗ ទូទាំងប្រទេស ដើម្បី នាំ យក បទពិសោធន៍ទិញទំនិញដ៏អស្ចារ្យនេះឱ្យខិត ទៅ កាន់តែកៀក ជាមួយ សហគមន៍ កម្ពុជា ក្នុង រយៈពេល ប៉ុន្មាន ខែខាងមុខទៀត។

ផលិតផលដែលរចនាឡើង ស្រប ទៅ តាមបរិបទ រស់នៅរបស់ប្រជាជនកម្ពុជា

ហាងថ្មីនៅលើផ្លូវ៤៨៨ នេះ មានលក់ផលិតផលគ្រប់ប្រភេទរបស់ក្រុមហ៊ុន Vinamilk ដែល ត្រូវបាន ជ្រើសរើស យ៉ាងយកចិត្តទុកដាក់  តម្រូវ ទៅ តាម តំរូវ ការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ផលិតផល ទឹកដោះគោ ខាប់ ដែលជាគ្រឿងផ្សំមិនអាចខ្វះបានក្នុងវប្បធម៌កាហ្វេរបស់កម្ពុជា ក៏ ត្រូវបានដាក់លក់ ទន្ទឹម គ្នា ជាមួយទឹកដោះគោស្រស់ និងទឹកដោះគោ UHT សម្រាប់អាហារពេលព្រឹកក្នុងគ្រួសារ និង អាហារូបត្ថម្ភ សម្រាប់កុមារ។ លើសពីនេះ ហាងផ្ទាល់ខ្លួននេះ ក៏បានណែនាំផលិតផលថ្មីៗ ដែល លើក កម្ពស់ ជម្រើសរបស់អតិថិជនកម្ពុជាផងដែរ។

ទឹកដោះគោប្រភេទ Pasteurised និង Organic Green Farm ព្រមទាំង ទឹកដោះគោស្រស់ ប្រភេទ ស្ករតិច ទទួលបានការគាំទ្រយ៉ាងខ្លាំងពី អតិថិជន ដែលយកចិត្តទុកដាក់ លើ សុខភាព។ រីឯទឹកដោះគោ យ៉ាអួ ម៉ាក Susu ក៏ បាន ក្លាយជាភេសជ្ជៈប្រចាំថ្ងៃសម្រាប់មនុស្សជាច្រើនផងដែរ។ ចំពោះ អ្នកដែលស្វែងរកបទពិសោធន៍ថ្មីវិញហាងក៏មាន បញ្ជរការ៉េមជេឡាតូ  ដែល មាន រសជាតិ លំដាប់ ខ្ពស់ រួមទាំងរសជាតិម៉ាឆា ផងដែរ កំពុង ផ្តល់ ជូន នូវ បទពិសោធន៍ ដែល កម្រ មាន នៅ លើទីផ្សារ។

លើសពីនេះ ហាងក៏ បាន នាំមកនូវជម្រើសអាហារូបត្ថម្ភ ពិសេសៗ ជាច្រើន ទៀត មកកាន់រាជធានី ភ្នំពេញ ផងដែរ រួមមាន៖ ទឹកដោះគោប្រូតេអ៊ីនខ្ពស់ និងយ៉ាអួក្រិចប្រូតេអ៊ីនខ្ពស់ សម្រាប់ អ្នក ផ្តោត លើ សុខភាព  និងរាងកាយសកម្ម, ភេសជ្ជៈ Sparkling Kombucha សម្រាប់ អ្នកចូលចិត្ត ភេសជ្ជៈ សុខភាព បែបទំនើប និងជម្រើសទឹកដោះគោ សរីរាង្គ  សម្រាប់ អ្នក ដែល ផ្តល់ អាទិភាព លើ ប្រភព ធម្មជាតិ សុទ្ធ។ ផលិតផលទាំងអស់នេះ មិនត្រឹមតែបង្កើនជម្រើសមុខទំនិញ សម្រាប់អតិជន តែ ប៉ុណ្ណោះ ទេ ប៉ុន្តែ ក៏ បានលើកកម្ពស់ស្តង់ដានៃការលក់រាយនូវផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភ នៅ ក្នុង ប្រទេសកម្ពុជាទៀតផង។

ពិធី បើកសម្ពោធហាង

ដើម្បីស្វាគមន៍សហគមន៍ជុំវិញតំបន់ផ្សារដើមថ្កូវ ក្រុមហ៊ុន  Vinamilk នឹងរៀបចំសកម្មភាព និង ការ ផ្តល់ជូនពិសេសៗជាច្រើនក្នុងអំឡុងពេលសម្ពោធនេះ។ ហាងបើកបម្រើជារៀងរាល់ថ្ងៃ ចាប់ពី ម៉ោង ៨:០០ នាទីព្រឹក ដល់ ៩:០០ នាទីយប់។

កម្មវិធីទី១ — ការផ្តល់កាដូអនុស្សាវរីយ៍៖

• ជាវអស់ $10 ទទួលបានកែវព័រសឺឡែន  Vinamilk ដ៏ប្រណីតចំនួន ១

• ជាវអស់ $15 ទទួលបានថង់យួរ ក្រណាត់ ម៉ាក Vinamilkចំនួន ១

• ជាវអស់ $25 ទទួលបានថង់ យួរឆ្នូតរូត  ម៉ាក  Vinamilk ចំនួន១

កម្មវិធីទី២ — ការផ្តល់កាដូប្រចាំថ្ងៃ (ចន្ទ–សុក្រ)៖ សម្រាប់អតិថិជន៣០នាក់ដំបូង ចាប់ពីម៉ោង ៥:០០–៨:០០ នាទីល្ងាច នឹងទទួលបាន៖

• បន្តោង សោរូបខ្លាឃ្មុំ ឬកែវមានដៃ  ចំនួន ១ សម្រាប់ការជាវចាប់ពី $5 ឡើងទៅ

• ថង់ក្រណាត់ យួរ ចំនួន ១ (អាចជ្រើសរើសពណ៌បាន) សម្រាប់ការជាវចាប់ពី $10 ឡើងទៅ

បញ្ជាក់៖ ការផ្តល់ជូនពិសេសនេះ ដំណើរការត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ តែប៉ុណ្ណោះ។

លោក Pham Hong Y ប្រធានផ្នែកលក់រាយ (Head of Retail) នៅ Vinamilk បានមានប្រសាសន៍ថា៖ “កម្ពុជា គឺជាទីផ្សាររយៈពេលវែងសម្រាប់យើង ហើយការពង្រីក សាខា មក កាន់ ទីនេះ ត្រូវ បាន ធ្វើ ឡើង ដោយការយកចិត្តទុកដាក់បំផុត។ ពួកយើង ទទួល បាន សញ្ញាជា វិជ្ជមាន ពីការ បើកដំណើរការ ហាងផ្ទាល់ខ្លួនទី១ របស់ យើង នៅលើមហាវិថី ហ្សាវ៉ាហារឡាលនេហ៍រុ ដែលស្ដែងចេញ តាមរយៈ ចំនួន សមាជិក ដែលបានចុះឈ្មោះ និងរបៀបដែលអតិថិជនបានស្វែងយល់ពីប្រវត្តិម៉ាកយីហោ និង ផលិតផល របស់យើង។ ហាងថ្មីនៅលើផ្លូវ ៤៨៨ នេះ គឺជាការ បោះមួយ ជំហានទៀត ក្នុង ការ នាំយក បទពិសោធន៍ របស់ Vinamilk ឱ្យកាន់តែខិត មកជិត គ្រួសារកម្ពុជា បន្ថែមទៀត ហើយយើងសង្ឃឹម ថា នឹង អាច កសាងទំនាក់ទំនងដ៏ល្អ នៅក្នុងសហគមន៍មួយនេះផងដែរ។”

អំពីក្រុមហ៊ុន VINAMILK

ក្រុមហ៊ុន Vinamilk ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាក្រុមហ៊ុនទឹកដោះគោ និងអាហារូបត្ថម្ភឈានមុខគេ ដែលដំណើរការកសិដ្ឋានជីវថាមពលចំនួន ១៥កន្លែង  និងរោងចក្រផលិតចំនួន ១៦កន្លែង ពាសពេញពិភពលោក រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុន ចែកចាយ ផលិតផល របស់ខ្លួនក្នុងប្រទេស និងដែនដី សរុប ជាង ៦៥ ប្រទេស រួមមាននៅអាស៊ី មជ្ឈិមបូព៌ា អឺរ៉ុប អាមេរិកអូស្ត្រាលី និងទីផ្សារថ្មីៗ នៅអាហ្វ្រិក និងអាមេរិកឡាទីន។

ក្រុមហ៊ុន Vinamilk បានបញ្ចូលបច្ចេកវិទ្យាទំនើប ក្នុងការរក្សាអាហារូបត្ថម្ភ ធានាសុវត្ថិភាពផលិតផល និងបន្តបង្កើនគុណភាព នៅគ្រប់ស្រឡាយផលិតផលនានា រាប់តាំងពីទឹកដោះគោលាយតាមស្តង់ដារគ្លីនិក រហូតដល់ទឹកដោះគោស្រស់ សម្បូរដោយរសជាតិប្លែកៗ។ ក្រុមហ៊ុន Vinamilk ទទួលបាន ការទទួលស្គាល់ជាសកលជាច្រើន រួមមាន ចំណាត់ថ្នាក់ ក្នុងចំណោមម៉ាកយីហោលំដាប់ពិភពលោកឈានមុខគេខាងផលិតផលទឹកដោះគោដោយ Brand Finance, ពានរង្វាន់ World Dairy Innovation Awards ឆ្នាំ២០២៥, ពានរង្វាន់ Clean Label Project Purity Award (សហរដ្ឋអាមេរិក), ពានរង្វាន់គុណភាព Monde Selection (បែលហ្ស៊ិក) និង ពាន រង្វាន់ Superior Taste Award ដោយវិទ្យាស្ថានរសជាតិអន្តរជាតិ (ទីក្រុងព្រុចសែល ប្រទេស បែលហ្ស៊ិក) ដែល ជា ការ ឆ្លុះបញ្ចាំង ឱ្យ ឃើញ នូវ ស្ដង់ដា គុណភាព ពិនិត្យ ផ្ទៀងផ្ទាត់ ដោយ ស្ថាប័ន ឯករាជ្យ នានាដែល មាន ការទទួលស្គាល់ នៅក្នុងទីផ្សារទាំងមូល។

ម្យ៉ាងទៀត ម៉ាកសញ្ញា Green Farm របស់ Vinamilk បានក្លាយជា ផលិតផល ដំបូងគេ នៅ លើ ពិភពលោក ដែលទទួលបាន «ការទទួលស្គាល់ចំនួន ៣» (Triple recognition) ក្នុងនោះ រួម មាន៖ ពានរង្វាន់ Clean Label Project Purity Award, ពានរង្វាន់កម្រិតមាស Monde Selection Gold Quality Award និងពានរង្វាន់ Superior Taste Award  ដែលជាលទ្ធផល បាន ឆ្លងកាត់ ការធ្វើតេស្តដោយឯករាជ្យយ៉ាងតឹងរ៉ឹង ពីស្ថាប័នបញ្ជាក់ស្តង់ដាអន្តរជាតិចំនួន ៣ ផ្សេង គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម