សេចក្ដីជូនដំណឹង
ក្រុមការងារក្រសួងរៀបចំដែនដី ជួបជាមួយអតិថិជនគម្រោង ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៥១ និងគម្រោង ឡេង ណាវ៉ាត្រា (Jasmine)
ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣០ ខែមីនានេះ បានចាប់ផ្តើមជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង ឡេង ណាវ៉ាត្រា (Jasmine) ខេត្តកំពង់ស្ពឺ ដើម្បីសម្របសម្រួលក្នុងការដោះដូរទីតាំង និងការបំពេញពាក្យស្នើសុំដើម្បីធ្វើបណ្ណកម្មសិទ្ធិ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា បងប្អូនដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោងកូនចាស្ម៊ីន ឡេង ណាវ៉ាត្រា (Jasmine) ខេត្តកំពង់ស្ពឺ ឲ្យបានជ្រាបថានេះជាថ្ងៃទី១ នៃដំណើរការទទួលពាក្យស្នើសុំធ្វើបណ្ណកម្មសិទ្ធិ ដោយនៅសល់រយៈពេល ៤ថ្ងៃបន្ថែមទៀត។
ទីតាំង៖ https://maps.app.goo.gl/1QWqJxtcAVAmYbF86?g_st=ic


ការបន្តទទួលពាក្យស្នើរសុំផ្ទេរកម្មសិទ្ធជូនអតិថិជនទាំងពីរគម្រោងខាងលើនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:៣០ព្រឹក រហូតដល់ម៉ោង ៥:០០ល្ងាច នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្នីការក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
១.កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម)។
២.វិក្កយបត្របង់ប្រាក់ ឬឯកសារបញ្ជាក់ការបង់ប្រាក់ (ច្បាប់ដើម)។
៣.ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដូចមានក្នុងឧបសម្ព័ន្ធ។









-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


