Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​ ហ៊ុន ម៉ានី៖ កម្ពុជាពីប្រទេស​នាំ​ចូល​រថយន្ត ក្លាយ​ជាមូលដ្ឋាន​ម៉ាក​រថយន្តធំៗ​បោះទីតាំង​បង្កើតរោងចក្រ​ដំឡើងក្នុងស្រុក

បានផុស

នៅ

កម្ពុជា​បានផ្លាស់ប្តូរ​​ពី​ប្រទេស​នាំ​ចូល​រថយន្ត ក្លាយ​ជា​ទីតាំង​មូលដ្ឋាន​ទាក់ទាញ​ម៉ាក​រថយន្ត​ធំៗ​បើក​រោងចក្រ​ដំឡើង​រថយន្ត​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ វិស័យ​យានយន្ត​នៅ​ប្រទេស​កម្ពុជា​មាន​ការរីក​ចម្រើន​គួរ​ឱ្យកត់​សម្គាល់​​​។ កម្ពុជាបានវិវត្តន៍ពីប្រទេសដែលមានក្រុមហ៊ុននាំចូលតិចតួច និងគ្មានរោងចក្រ​ដំឡើង​សោះ មកជាប្រទេស​ដែលមានរោងចក្រ​ដំឡើងរថយន្តម៉ាកល្បីៗ ដូចជា Toyota, Ford និង BYD ជាដើម។ នេះ​បើ​តាម​ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ​លើក​ឡើង​នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍​រថយន្ត​នៅ ដឹ ព្រេមៀរ សេនធរ សែនសុខ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី​ បាន​ថ្លែង​ថា ការ​វិវត្តន៍​ចុងក្រោយ​នេះ​ជា​លទ្ធផលនៃ​កិច្ច​ខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ក្នុងការបើកចំហសេដ្ឋកិច្ចទីផ្សារសេរី និង​ការវិនិយោគ ដើម្បីជំរុញ​កំណើនសេដ្ឋកិច្ច និងបង្កើត​ឱកាសការងារ។

ពាក់ព័ន្ធ​ការ​រៀបចំ​ពិព័រណ៍​រថយន្ត ឯកឧត្តម​ ហ៊ុន ម៉ានី មើលឃើញ​ថាមានកំណើន​ក្រុមហ៊ុន​ចូលរួមពីមួយឆ្នាំទៅមួយឆ្នាំ។

ការរៀបចំពិព័រណ៍យានយន្ត​បាន​ក្លាយជាវេទិកាដ៏​សំខាន់ ​សម្រាប់វិស័យឯកជនក្នុងការបង្ហាញ​សមិទ្ធផល និងផ្សព្វផ្សាយម៉ាកយីហោរបស់ខ្លួន។ ឯកឧត្ត​ម​បានលើកពីលទ្ធផល​​ការ​​រៀបចំ​​ពិព័រណ៍យានយន្ត​កាល​ពីឆ្នាំ២០២៥ ដែល​ត្រឹម​តែរយៈ​ពេលពីរ​ថ្ងៃ​​ រថយន្ត​ចំនួន ៤០០ គ្រឿង​ត្រូវ​បាន​លក់ដាច់ ដែល​នេះ​​បង្ហាញ​ពីតម្រូវការខ្ពស់ក្នុងទីផ្សារ។

ឯកឧត្តមក៏ចាប់អារម្មណ៍​សម្រាប់​ការ​​រៀបចំ​ពិព័រណ៍​រថយន្ត​នៅ​ឆ្នាំ ២០២៦ ស្រប​ពិធី​បុណ្យ​ធំៗ​ដូចជា​ទិវា ៨ មីនា និង​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ ក៏​ជា​ជាយុទ្ធសាស្ត្រ​​ទីផ្សារ​ដ៏​ឆ្លាតវៃ។

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​សង្កត់ធ្ងន់ថា បើ​ទោះបីជាផលិតផលល្អ​យ៉ាង​ណា​ក៏ដោយ បើ​គ្មាន​យុទ្ធសាស្ត្រទីផ្សារ និងការគិតគូរពីកាលៈទេសៈត្រឹមត្រូវទេ នោះផលិតផល​នឹង​ខ្វះ​ភាព​ទាក់ទាញ។

ជាមួយគ្នានេះ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​ក៏​កត់សម្គាល់​ពី​និន្នាការ​នៃ​ការ​ប្រើប្រាស់យានយន្តអគ្គិសនី ​នៅក្នុងប្រទេស​កម្ពុជា​ដែល​កំពុង​មាន​សន្ទុះ​គាំទ្រ​​យ៉ាង​ខ្លាំង។ គិតត្រឹមដំណាច់​ឆ្នាំ ២០២៥ កម្ពុជាមាន​យានយន្ត​អគ្គិសនីចុះ​បញ្ជីសរុបប្រមាណ ១០ ៩៦៨ គ្រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម