Connect with us

ព័ត៌មានជាតិ

ពីកម្មវិធីដាស់ស្មារតីជាតិ ឯកឧត្តម ហ៊ុន ម៉ានី៖ «យើងត្រូវចងចាំ ត្រូវតាំងចិត្ត និងធ្វើទាល់តែបាន»

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់ប្រជាជាតិខ្មែរ រួមគ្នាថែរក្សាឱ្យបាន និងពង្រឹងនូវស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់សង្គមជាតិកម្ពុជា ហើយត្រូវចងចាំនូវអ្វីដែលជាមេរៀនប្រវត្តិសាស្ត្រ ដើម្បីប្រែក្លាយទៅជាការតាំងចិត្ត និងធ្វើវាឱ្យទាល់តែបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមបានមានប្រសាសន៍នៅក្នុងកម្មវិធីដាស់ស្មារតីជាតិ កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ថា៖ «ការថែរក្សាឱ្យបាននូវសាមគ្គីឯកភាពផ្ទៃក្នុងរបស់សង្គមជាតិកម្ពុជា ពិតជាត្រូវការថែរក្សាទុកតម្កល់ឱ្យខ្ពស់ កសាង និងដាស់សា្មរតីជាប្រចាំ […] យើងត្រូវតែការពារ ថែរក្សាដោយខ្លួនឯង និងត្រូវតែពឹងផ្អែកលើការពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំ ដែលត្រូវការខិតខំប្រឹងប្រែងពង្រឹងគ្រប់វិស័យ និងគ្រប់ពេលវេលា ហើយប្រាកដណាស់នេះជាបេសកកម្មរបស់យើងរៀងខ្លួនៗដើម្បីសង្គមជាតិ»​។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តម បានលើកឡើងថា ឆ្លងកាត់សោកនាដកម្មដ៏ឈឺចាប់នេះ ការដាស់ស្មារតីចេញពីសង្រ្គាមឆ្នាំ២០២៥ ជាការដាស់ស្មារតីឱ្យកូនខ្មែរត្រូវចងចាំថា ដរាបណាមានអ្នកដែលប៉ុនប៉ងចង់ឈ្លានពាន ឬបង្កើតហានិភ័យណាមួយ ដែលប៉ះពាល់ដល់អ្វីដែលជារបស់ខ្មែរ កូនខ្មែរត្រូវចង់ចាំ និងដាស់ស្មារតីជាតិជាប្រចាំ ដើម្បីត្រៀមខ្លួនក្នុងការការពារអ្វីជារបស់ខ្មែរ និងអ្វីដែលជាបូរណភាពដែនដីរបស់យើង។

ឯកឧត្តម បន្ថែមយ៉ាងដូច្នេះថា«ដោយហេតុថាហានិភ័យ ដែលអាចនាំមកនូវការបាត់បង់សុខសន្តិភាព អាក់ខាននូវការដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងផលប្រយោជន៍ប្រជាជនអាចកើតឡើងគ្រប់ពេល យើងត្រូវចងចាំ ត្រូវតាំងចិត្ត និងធ្វើទាល់តែបាន ដោយធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់សាមគ្គីនៃសង្គមជាតិយើងទាល់តែសោះ។ ឯកឧត្តម បន្តថា អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម​ ខ្មែរខ្លាំង»។

ពីកម្មវិធីនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា សុខសន្តិភាពដែលបានមកដោយការលំបាក បានរងនូវការគម្រាមកំ​ហែងស្ទើរទាំងស្រុងនៅតាមបន្ទាត់ព្រំដែន និងរងការប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាអារម្មណ៍របស់ប្រជាជនគ្រប់ទិសទីដទៃទៀតផងដែរ។

ក្នុងន័យនេះ តាមរយៈការឆ្លងកាត់នូវសោកនាដកម្ម និងការឈឺចាប់ ឯកឧត្តម ថា យើងអាចយល់ឃើញថា កម្លាំង និងថាមពលនៃការការពារជាតិ សមត្ថភាព និងការប្តេជ្ញាចិត្តលើការកសាងលើគ្រប់វិស័យរបស់ប្រជាជាតិ គឺស្ថិតនៅលើដៃរបស់កូនខ្មែរគ្រប់រូប។ ក្នុងនោះយើងត្រូវខិតខំប្រឹងប្រែងរៀងៗខ្លួន តាមរយៈការពង្រឹងសមត្ថភាព និងផ្តល់ជំនឿទុកចិត្ត និងការគាំទ្រលើរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតីជាប្រមុខ ក្នុងការអនុវត្តនូវគោលនយោបាយដើម្បីយើងសម្រេចបាននូវគោលដៅអភិវឌ្ឍសង្គមជាតិរបស់យើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម