Connect with us

នយោបាយ

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវសមាជិកបក្សឱ្យបន្តជឿជាក់លើបក្សប្រជាជនកម្ពុជា និងជឿជាក់លើរដ្ឋាភិបាល ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុង ពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៩៧២នាក់ មកពី ១០ភូមិសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ស្រុក និងឃុំ និងថ្នាក់ដឹកនាំគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិកគណបក្សថ្មីសរុបប្រមាណ ១ពាន់ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាកិច្ចចាប់ផ្ដើម លោកស្រី កែវ សារីម អនុប្រធានគណៈកម្មាធិការគណបក្សសង្កាត់ បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានអញ្ជើញចូលរួមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារ ដែលសម្រេចបាន នាពេលកន្លងមករបស់គណបក្សសង្កាត់។

ជាមួយគ្នានេះ លោក ខាន់ លីហួរ តំណាងសមាជិកគណបក្សថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តប្រកបដោយភាពស្វាហាប់ចំពោះមុខគណៈអធិបតីក្នុងការក្លាយខ្លួនសមាជិក ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវលក្ខន្តិកៈ និងគោលការណ៍ណែនាំនានារបស់គណបក្ស ក៏ដូចជាបំពេញតួនាទីជាឃោសនិកជូនគណបក្សប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់តំណាងសមាជិកបក្សរួចមក ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចអនុប្រធានគណបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាឃុំព្រៃវិហារ ស្រុកគងពិសី ដែលមានវត្តមានក្នុងពិធីនេះ។

បន្ថែមពីលើនេះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតពោរពេញទៅដោយថាមពលក្នុងការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

ជាចុងក្រោយឯកឧត្តម ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សឱ្យបន្តជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម