ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី រំលឹកពីពលីកម្មរបស់ព្រិន្ទបាលឯក សួន រ៉ោន ជានិមិត្តរូបនៃភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជា
នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីក្នុងពិធី «ដាស់ស្មារតីជាតិ ឬ Day of Reckoning» នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ ពីកម្មវិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងរំលឹកពីខួបមួយឆ្នាំនៃការពលីរបស់ព្រិន្ទបាលឯក សួន រ៉ោន ដែលឯកឧត្តម ថា ពលីកម្មនេះ គឺជានិមិត្តរូបនៃភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជា។

ឯកឧត្តមបានមានប្រសាសន៍ថា «បើយើងនឹកឃើញដល់ថ្ងៃទី២៨ ខែឧសភា ប្រាកដណាស់ តួអង្គមុនដំបូងគេដែលយើងនឹកឃើញ គឺបង សួន រ៉ោន»។ ការលើកឡើងរបស់ឯកឧត្តមបែបនេះ គឺសំដៅដល់ព្រឹត្តិការណ៍កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលលោកព្រិន្ទបាលឯក សួន រ៉ោន ត្រូវបានទាហានថៃឆ្មក់ចូលបាញ់ប្រហារទាំងព្រឹកព្រលឹម នៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ។

សម្រាប់ឯកឧត្តម ហ៊ុន ម៉ានី ការពលីរបស់ព្រិន្ទបាលឯក សួន រ៉ោន បានក្លាយជានិមិត្តរូបមួយមិនមែនត្រឹមតែជាការពលីកម្មសម្រាប់ប្រទេសជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែនាយទាហានមួយនេះបានក្លាយជានិមិត្តរូបនៃការពលីនូវភាពអង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជា ដែលហ៊ានយកជីវិតធ្វើជាដើមទុន ដើម្បីធ្វើយ៉ាងណាការពារដែនដីរបស់កម្ពុជា ដែលត្រូវបានរងការប៉ុនប៉ងពីប្រទេសជិតខាង។ ឯកឧត្តម និយាយថា «យើងទាំងអស់ចងចាំមិនភ្លេចសម្រាប់គាត់»។
គួរជម្រាបថា កម្មវិធី «ដាស់ស្មារតីជាតិ» ជាការបង្ហាញនូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។

«ដាស់ស្មារតីជាតិ» ក្រើនរំឭកយើងទាំងអស់គ្នាឱ្យចងចាំជានិច្ចថា ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងការត្រៀមខ្លួន។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ទាំងអស់នេះ គឺជាមេរៀនដ៏មានតម្លៃ ដែលជំរុញឱ្យយើងទាំងអស់គ្នា បន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


