ព័ត៌មានអន្ដរជាតិ
ជប៉ុនដោះសាចំពោះសំណើត្រាំដែលអំពាវនាវឲ្យចូលរួមការពារកប៉ាល់ដឹកប្រេងទេ
នាយករដ្ឋមន្រី្តជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ ( Sanae Takaichi) បានលើកឡើងនៅថ្ងៃចន្ទ ថា ប្រទេសជប៉ុនគ្មានគម្រោងបញ្ជូននាវាចម្បាំង និងកងទ័ពជើងទឹកទៅអមដំណើរនាវាដឹកប្រេងនៅមជ្ឈិមបូព៌ានោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យចូលរួមការពារនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។

លោកស្រី តាកាអ៊ិឈិ ប្រាប់សភាថា៖«យើងមិនទាន់បានធ្វើការសម្រេចចិត្តអ្វីទាំងអស់ ពីការបញ្ជូននាវាអមដំណើរទៅមជ្ឈិមបូព៌ា។ យើងកំពុងបន្តពិនិត្យមើលអ្វីដែលជប៉ុនអាចធ្វើបានដោយឯករាជ្យ និងអ្វីដែលអាចធ្វើបាននៅក្នុងក្របខ័ណ្ឌច្បាប់»។ នេះបើយោងតាមភ្នាក់ងាររ៉យទ័រ ផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
ការអំពាវនាវរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងការបង្ហោះលើបណ្តាញសង្គមសម្រាប់សម្ព័ន្ធមិត្តអាមេរិក រួមទាំងប្រទេសជប៉ុន ដើម្បីទៅជួយការពារនាវាដឹកជញ្ជូនប្រេង និងឧស្ម័នតាមផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់នេះ។
ការណ៍នេះធ្វើឱ្យទីក្រុងតូក្យូស្ថិតក្នុងស្ថានភាពលំបាក ខណៈប្រទេសជប៉ុនពឹងផ្អែកយ៉ាងខ្លាំងទៅលើថាមពលនៅមជ្ឈិមបូព៌ា។
កងកម្លាំងការពារដែនសមុទ្រប្រទេសជប៉ុនបានធ្វើប្រតិបត្តិការប្រឆាំងចោរសមុទ្រក្នុងដែនទឹកជិតមជ្ឈិមបូព៌ា ប៉ុន្តែបេសកកម្មទាំងនេះ គ្រាន់តែជាប្រតិបត្តិការត្រួតពិនិត្យប៉ុណ្ណោះ។
ប្រទេសជប៉ុនអាចដាក់ពង្រាយយោធាក្រៅប្រទេស ដើម្បីឆ្លើយតបនឹងការគំរាមកំហែងដល់ប្រទេសជាតិ ប៉ុន្តែវានឹងមានការលំបាកខាងនយោបាយ និងកម្រិតផ្លូវច្បាប់ខ្ពស់សម្រាប់រដ្ឋាភិបាលរបស់លោកស្រី តាកាអ៊ិឈិ ដើម្បីបង្ហាញពីភាពត្រឹមត្រូវ។
លោកស្រី តាកាអ៊ិឈិ នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយលោក ត្រាំ ហើយលោកស្រីថានឹងនិយាយពីជម្លោះជាមួយអ៊ីរ៉ង់ផងដែរ។
លោកស្រីប្រាប់អ្នកតាក់តែងច្បាប់ថា៖ « ខ្ញុំចង់ចូលរួមក្នុងការពិភាក្សាដ៏រឹងមាំដោយផ្អែកលើទស្សនៈ និងជំហររបស់ប្រទេសជប៉ុនទាក់ទងនឹងតម្រូវការ ដើម្បីបន្ធូរបន្ថយភាពតានតឹងឱ្យបានឆាប់បំផុត»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


