ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូថ្មីក្នុងមូលដ្ឋាន
កាលពីព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ម្សិលមិញ អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បានកាយរៀបចំប្រព័ន្ធលូថ្មី ១ ខ្សែ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរំដោះទឹកនារដូវវស្សា។


អាជ្ញាធរ បានឲ្យដឹងថា ដោយតំបន់ខាងលើកង្វះប្រព័ន្ធលូ ងាយជន់លិចនារដូវវស្សា ប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ ដើម្បីរំដោះទឹកបញ្ចៀសការជន់ លោក ស៊ិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ បានដឹកនាំក្រុមការងារសង្កាត់ និង លោកមេភូមិ ដាក់គ្រឿងចក្រកាយរៀបចំដាក់ប្រព័ន្ធលូថ្មីក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

អាជ្ញាធរ បានបន្តថា ក្នុងការរៀបចំប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋនេះមានការចូលរួមថវិកាពីប្រជាពលរដ្ឋ និងសប្បុរសជន ព្រមទាំងអាជ្ញាធរសង្កាត់ ផងដែរ។

អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងបោះចោលគ្មានសណ្ដាប់ធ្នាប់ ងាយបង្កការកកស្ទះចរន្តទឹកហូរ៕
អត្ថបទ ៖ សុខា





-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


