ព័ត៌មានជាតិ
ការចិញ្ចឹមកណ្តូបជាមុខរបរខ្នាតតូច តែមានសក្តានុពលអាចរកចំណូលបន្ថែមពីការដាំដំណាំប្រចាំរដូវកាល
បច្ចុប្បន្ននៅតាមបណ្តាស្រុកមួយចំនួន កសិករនៅតែបន្តចិញ្ចឹមកណ្តូបដើម្បីរកចំណូលបន្ថែមពីមុខរបរកសិកម្មរបស់ពួកគេ ខណៈសត្វកណ្តូបក៏នៅតែពេញនិយមបរិភោគពីប្រជាពលរដ្ឋផងដែរ។ ជាក់ស្តែងដូចជា កសិករនៅក្នុងស្រុកបាណន់ នៅតែបន្តការចិញ្ចឹមកណ្តូបនេះ ដោយអាចរកចំណូលទ្រទ្រង់ជីវិភាពគ្រួសារបានយ៉ាងប្រសើរ។

ប្រជាកសិករម្នាក់រស់នៅ ភូមិទួល ឃុំចែងមាជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង អ្នកស្រី ឃន សាឃឿន បានប្រាប់ «កម្ពុជាថ្មី» ថា អ្នកស្រីបានរកចំណូលពីការចិញ្ចឹមសត្វកណ្តូបខ្នាតតូច បើគិតត្រឹមពេលនេះជិតមួយឆ្នាំហើយ ដែលអ្នកស្រីបានគ្រប់គ្រងស្ថានភាព កម្រិតជីវភាពគ្រួសារ និងកូនរៀនសូត្របានល្អប្រសើ។
អ្នកស្រីបន្តថា តម្លៃកណ្តូបអ្នកស្រីអាចលក់បានក្នុងតម្លៃសមរម្យមិនកែប្រែទេ តែអ្នកស្រីលក់ត្រឹម ២៥០០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ហើយតម្លៃនេះអ្នកស្រីមិនបានលក់លើទីផ្សារ ឬលក់ឱ្យម៉ូយណាម្នាក់នោះដែរ គឺសម្រាប់តែអ្នកភូមិមកទិញ រកតែកណ្តូបលក់មិនទាន់ផង ខណៈរយៈពេលចន្លោះពី ៤០ ទៅ ៤៥ ថ្ងៃ អ្នកស្រីប្រមូលបានចន្លោះពី ១៨ ទៅ ២០ គីឡូក្រាម។

បើតាមការបញ្ជាក់ពីអ្នកស្រី ឃន សាឃឿន ការចិញ្ចឹមកណ្តូប គឺជាមុខរបរកសិកម្មខ្នាតតូច តែមានសក្តានុពលខ្ពស់ក្នុងការរកចំណូលបន្ថែម ដោយសារការចិញ្ចឹមសត្វកណ្តូបនេះថ្លៃដើមទាប ហើយងាយស្រួលចិញ្ចឹម និងចំណាយពេលខ្លីក្នុងការប្រមូលផល។ អ្នកស្រីថា ការចិញ្ចឹមកណ្តូបអាចរកចំណូលបានចន្លោះពី ៤០ ទៅ ៥០ម៉ឺនរៀល ក្នុងរយៈពេល ៤០ ទៅ ៤៥ ថ្ងៃ នៅមិនទាន់គិតទៅ លើអ្នកដែលមកទិញ ១ ទៅ ២ គីឡូ ក្រាមស្ទើររាល់ថ្ងៃផង។

អ្នកស្រីថា ការចិញ្ចឹមដំបូង គឺអ្នកស្រីចិញ្ចឹមតែ ២ រោង ប៉ុណ្ណោះ តែមកដល់ពេលនេះអ្នកស្រីបានចិញ្ចឹមតែ ៤ រោង ព្រោះអ្នកស្រី សង្កេតឃើញថា ការចិញ្ចឹមកណ្តូបមិនលំបាកទេ គឺប្រើប្រាស់ចំណីធម្មជាតិ ស្មៅ និងបន្លែ និងត្រូវការទីធ្លាតិចតួចប៉ុណ្ណោះក្នុងការចិញ្ចឹមរកចំណូល៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២៤ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


