ព័ត៌មានជាតិ
រូបសំណាកតំណាងភោគផលកសិកម្មខេត្តបាត់ដំបង កំពុងរងការរិះគន់
រូបសំណាកចំនួនពីរ តំណាងភោគផលកសិកម្មដ៏សម្បូរក្នុងខេត្តបាត់ដំបង កំពុងរងការរិះគន់ពីមជ្ឈដ្ឋានជាច្រើន ដោយសារតែមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ក្នុងការតុបតែងលាបពណ៌ឲ្យបានស្រស់ស្អាត និង បណ្ដោយឲ្យស្មៅដុះទ្រុបទ្រុល គ្មានការថែទាំ ដែលប្រៀបដូចជា រូបសំណាកទាំងពីរនេះ ស្ថិតនៅក្នុងព្រៃរហោឋាន។


បើគេសង្កេតមើលទៅលើរូបសំណាកទាំងពីរនេះ គឺស្ថិតនៅខាងលិចផ្សារណាត់ កណ្ដាលក្រុងបាត់ដំបង លើសួនពីរផ្សេងគ្នា ដែលក្នុងសួនទីមួយពោរពេញដោយស្មៅស៊ុបទ្រុប មានរូបស្ត្រីម្នាក់ ដៃឆ្វេងកាន់កណ្ដៀវ ដៃស្ដាំទប់កណ្ដាប់ស្រូវដែលទូលនៅលើក្បាល ដែលគេតែងដាក់ឈ្មោះថា (យាយទួលកណ្ដាប់ស្រូវ) ជាតំណាងឲ្យភោគផលស្រូវក្នុងខេត្តបាត់ដំបង គឺគ្មានខេត្តណាមានផលស្រូវល្អដូចខេត្តបាត់ដំបងឡើយ។ រីឯនៅសួនទីពីរដែលមានស្មៅដុះស៊ុបទ្រុបដូចគ្នា គឺមានរូបបុរសម្នាក់រែកអម្រែកនៅលើស្មា ដែលក្នុងល្អីទាំងពីរសុទ្ធតែជាផ្លែក្រូចពោធិ៍សាត់ ដែលគេតែងហៅគាត់ថា (តារែកក្រូច) ដែលជាតំណាងឲ្យភោគផលកសិកម្មគឺដំណាំក្រូចពោធិ៍សាត់ដែលគ្មានខេត្តណាមានផ្លែក្រូចដ៏មានឱជារសផ្អែមឆ្ងាញ់ដូចខេត្តបាត់ដំបងឡើយ។


បច្ចុប្បន្នក៏មានមជ្ឈដ្ឋានជាច្រើនបានធ្វើការរិះគន់ដោយលើកចំៗ ថា រូបសំណាកនីមួយៗ ក្លាយជាពណ៌ស៊ីម៉ងត៍អស់ហើយ ម្យ៉ាងទៀត អ្នកដែលយកអំពូលភ្លើងទៅរុំ គឺរុំព័ទ្ធរញ៉េរញ៉ៃ ហាក់បីដូចជាធ្វើឲ្យរួចពីដៃ ដោយគ្មានសោភ័ណភាពអ្វីបន្តិចសោះ។ ដោយឡែកនៅក្នុងសួនខាងក្រោមរូបសំណាក មានតែស្មៅដុះទ្រុបទ្រុល គ្មានការថែទាំអ្វីបន្តិចទាល់តែសោះ ហាក់បីដូចជារូបសំណាកទាំងពីរនេះស្ថិតនៅក្នុងព្រៃរហោឋានយ៉ាងដូច្នេះដែរ តែធាតុពិតរូបគាត់ទាំងពីរស្ថិតនៅកណ្ដាលក្រុងបាត់ដំបងសោះ ក្រោមក្រសែភ្នែករបស់ភ្ញៀវជាតិ និង អន្តរជាតិ ដែលសម្លឹងមកលើពួកគាត់។ មជ្ឈដ្ឋានទាំងនោះ ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត-ក្រុងបាត់ដំបង សូមមេត្តាពិនិត្យឡើងវិញផង ដើម្បីឲ្យមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


