ព័ត៌មានជាតិ
ក្រសួងការងារជូនដំណឹងពីការទទួលស្គាល់ជំនាញពីមុនរបស់អតីតពលករខ្មែរមកពីប្រទេសថៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ជូនដល់អតីតពលករខ្មែរមកពីប្រទេសថៃ ដោយប្រែក្លាយបទពិសោធការងារ និងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ។
ការប្រកាសទទួលស្គាល់ជំនាញពីមុនរបស់អតីតពលករខ្មែរមកពីប្រទេសថៃនេះ ធ្វើឡើងដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍ។
បើតាមក្រសួងការងារ ការទទួលស្គាល់នេះ អតីតពលករខ្មែរមកពីប្រទេសថៃ នឹងអាចយកទៅប្រើប្រាស់ក្នុងការទទួល បានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ តទៅ ដោយរាជរដ្ឋាភិបាល ជាអ្នកបង់ថ្លៃធ្វើតេស្តជំនួស លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់៕






-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


