ព័ត៌មានអន្ដរជាតិ
រកឃើញកប៉ាល់ថៃដែលរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ហើយ គឺរសាត់ជាប់កោះរបស់អ៊ីរ៉ង់
កប៉ាល់ដឹកទំនិញបង្ហូតទង់ជាតិថៃឈ្មោះ Mayuree Naree ដែលបានរងការវាយប្រហារនៅក្នុងច្រកសមុទ្រ Hormuz កាលពីដើមខែនេះ បានរសាត់ទៅជាប់ដីគោកមួយកន្លែងនៅក្បែរកោះ Qeshm របស់ប្រទេសអ៊ីរ៉ង់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ចុះផ្សាយថ្ងៃសុក្រទី២៧ខែមីនាឆ្នាំ២០២៦នេះ ការផ្ទុះនៅផ្នែកខាងក្រោយកប៉ាល់បានបង្កជាអគ្គិភ័យនៅក្នុងបន្ទប់ម៉ាស៊ីន រហូតធ្វើឲ្យកប៉ាល់នេះមិនអាចគ្រប់គ្រងបាន។
ចំណែកអាជ្ញាធរថៃបានបញ្ជាក់ថា នាវាចរណ៍អូម៉ង់បានជួយសង្គ្រោះសមាជិកនាវិកចំនួន២០នាក់ ប៉ុន្តែក្នុងនោះមាននាវិក៣នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីការផ្ទុះ និងគ្រោះថ្នាក់ដែលបានកើតឡើងលើកប៉ាល់នេះ។ យ៉ាងណាមិញ សារព័ត៌មាន Khaosod បានឲ្យដឹងថា តាមរយៈរបាយការណ៍ចុងក្រោយ អាជ្ញាធរអ៊ីរ៉ង់ និងអូម៉ង់បានទៅដល់កប៉ាល់នោះ ហើយបានរកឃើញនាវិកដែលបាត់ខ្លួនទាំង៣នាក់ហើយ ប៉ុន្តែស្ថានភាពសុខភាពរបស់ពួកគេមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


