ព័ត៌មានអន្ដរជាតិ
ថៃ អះអាងថា មនុស្ស ៣នាក់ ដែលស្លាប់ដោយសារផ្ទុះដ្រូនអត្តឃាតមីយ៉ាន់ម៉ា មិនមែនជាពលរដ្ឋខ្លួនទេ
ប្រទេសថៃ អះអាងថា មនុស្ស ៣នាក់ ដែលស្លាប់ក្នុងហេតុការណ៍ ផ្ទុះដ្រូនអត្តឃាតមីយ៉ាន់ម៉ា ដែលហោះវង្វេងចូលដីរបស់ខ្លួន គឺមិនមែនជាជនជាតិថៃទេ។

ភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្តីមេប៉ូលិសក្នុងតំបន់ លោក Anusorn Dungkong ដែលនិយាយ កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ អ្នកស្លាប់ទាំង៣ តាមពិតជាពលករចំណាកស្រុក ជនជាតិមីយ៉ាន់ម៉ា ទេ ចំណែកអ្នករបួស ២នាក់ទៀត ក៏ជាជនជាតិមីយ៉ាន់ម៉ា ដែរ។
យ៉ាងណាក្តី ជុំវិញរឿងនេះ ភាគីមីយ៉ាន់ម៉ា មិនទាន់ចេញមុខ បកស្រាយអ្វីទេ។
សូមជម្រាបជាថ្មី កាលពីថ្ងៃអង្គារ ដ្រូនអត្តឃាតមួយគ្រឿង ដែលហោះពីមីយ៉ាន់ម៉ា ចូលទឹកដីរបស់ថៃ បានផ្ទុះ បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង ២នាក់ទៀត រងរបួសធ្ងន់។

ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្រុក Phop Phra ខេត្ត Tak ជាប់ព្រំដែនមីយ៉ាន់ម៉ា ដែលកំពុងមានការប្រយុទ្ធគ្នា យ៉ាងស្វិតស្វាញ រវាងកងកម្លាំងប្រឆាំង និងទាហានរបស់រដ្ឋាភិបាល។
យោងតាមរបាយការណ៍ ដ្រូនមួយគ្រឿងនេះ បានហោះពីខាងមីយ៉ាន់ម៉ា ហើយក៏ធ្លាក់ក្បែរដើមឈើមួយដើម ក្នុងចម្ការម្ទេសនៃភូមិ Moo 1 ប៉ុន្តែវាមិនបានផ្ទុះភ្លាមៗទេ។
នៅពេលឃើញដ្រូននេះ គ្រួសារមួយបាននាំគ្នាទៅមើល រួចយកដៃប៉ះ ក៏ធ្វើឲ្យដ្រូនផ្ទុះ ស្លាប់មនុស្ស ៣នាក់នៅនឹងកន្លែង រួមមានឪពុកម្តាយ និងកូនប្រុស ខណៈមនុស្ស ២នាក់ទៀតរងរបួសធ្ងន់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


