Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ អះអាងថា មិនយូរទេ អាមេរិកអាច​បើក​​និង​ចំណេញ​​ប្រាក់​ពី​ច្រក Hormuz

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រទី៣មេសាថា «នៅ​សល់ពេលវេលាបន្តិចទៀត» ទីក្រុងវ៉ាស៊ីនតោនអាចបើកច្រក Hormuz បានយ៉ាងងាយស្រួល យកប្រេង និង «រកប្រាក់ចំណេញ» ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីផលប៉ះពាល់នៃសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ធ្វើ​ឲ្យ​តម្លៃ​ប្រេង ហក់​ឡើង និង​មានអតិផរណាខ្ពស់​នៅ​ជុំវិញ​ពិភពលោក​។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Reuters លោកត្រាំបានធ្វើការកត់សម្គាល់នេះនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែលការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ បានរំខានយ៉ាងខ្លាំង​ដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់មួយ ហើយជំរុញឲ្យតម្លៃប្រេងឡើងថ្លៃ។ ផ្លូវទឹកនេះទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក។

លោកបានសរសេរនៅលើ Truth Social ថា «ដោយមានពេលវេលាបន្តិចទៀត យើងអាចបើកច្រកសមុទ្រ Hormuz បានយ៉ាងងាយស្រួល យកប្រេង និងរកប្រាក់ចំណេញ។ វានឹងក្លាយជា ការហៀរហូរសម្រាប់ពិភពលោក»។

ជិតប្រាំសប្តាហ៍ បន្ទាប់ពីបានចាប់ផ្តើមជាមួយនឹងការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល សង្គ្រាមនៅអ៊ីរ៉ង់នៅតែបន្តរីករាលដាលភាពវឹកវរនៅទូទាំងតំបន់ និងធ្វើឲ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើ ដែលបង្កើនសម្ពាធលើលោក ត្រាំ ឲ្យស្វែងរកដំណោះស្រាយរហ័សចំពោះជម្លោះ។

អ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រមូស ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ ការបើកឡើងវិញវាបានក្លាយជាអាទិភាពសម្រាប់រដ្ឋាភិបាលនានានៅជុំវិញពិភពលោក ខណៈដែលតម្លៃថាមពលកើនឡើង។

នៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃពុធ លោកត្រាំបាននិយាយម្តងទៀតអំពីការគំរាមកំហែងរបស់លោក ប្រឆាំងនឹងរោងចក្រថាមពលស៊ីវិលរបស់អ៊ីរ៉ង់ ហើយមិនបានផ្តល់ពេលវេលាច្បាស់លាស់សម្រាប់ការបញ្ចប់អរិភាពនោះទេ ផ្ទុយទៅវិញបែរជាសច្ចាប្រណិធានសងសឹកអ៊ីរ៉ង់ និងធ្វើឲ្យតម្លៃភាគហ៊ុនធ្លាក់ចុះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម