ព័ត៌មានអន្ដរជាតិ
អាមេរិកនិងអ៊ីរ៉ង់ទំនងត្រូវគ្នា ផ្តើមចេញពីការប្រគល់ទ្រព្យពាក់កណ្តាលដែលបានបង្កកទៅឲ្យអ៊ីរ៉ង់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍នៅថ្ងៃទី ៣០ ខែឧសភាថា អនុស្សរណៈនៃការយោគយល់គ្នារវាង គូជម្លោះសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់់ ដែលបានស្នើឡើង នឹងត្រូវបូកបញ្ចូលកិច្ចព្រមព្រៀងមួយដែលនឹងបញ្ចេញទ្រព្យសម្បត្តិចំនួន ១២ពាន់លានដុល្លារក្នុងចំណោម២៤ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកដោយអាមេរិកនិងប្រទេសសម្ព័ន្ធមិត្ត។

របាយការណ៍នេះបានលើកឡើងពីសេចក្តីព្រាង «មិនទាន់ផ្លូវការ»មួយនៃអនុស្សរណៈ ហើយធាតុស្រដៀងគ្នាដែលផ្សាយដោយទូរទស្សន៍រដ្ឋកាលពីដើមសប្តាហ៍នេះត្រូវបានសេតវិមានបដិសេធថាជា «ការប្រឌិត» ។ នេះបើយោងតាម AFP។
ប៉ុន្តែ ក្រោយកិច្ចពិភាក្សាកម្រិតខ្ពស់របស់អ្នកចរចាអ៊ីរ៉ង់ ជាមួយអ្នកសម្របសម្រួលកាតាកាលពីសប្តាហ៍មុន ក៏បានលើកឡើងដូចគ្នានេះ គឺការដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ចំនូនពាក់កណ្តាលនៃទ្រព្យសម្បត្តិដែលបានបង្កររាប់ឆ្នាំមកហើយនោះ។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន WANA មានមូលដ្ឋាននៅទីក្រុងតេហេរ៉ង់។
AFP បានរាយការណ៍ចុងក្រោយនេះ បង្ហាញឲ្យឃើញថា វាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញការពិពណ៌នាលម្អិតផ្ទាល់ខ្លួនរបស់គាត់អំពីកិច្ចព្រមព្រៀងដែលអាចកើតមានដែលមានគោលបំណងបញ្ឈប់សង្គ្រាមរវាងសត្រូវទាំងពីរ ដែលធាតុផ្សំសំខាន់ៗនៃកិច្ចព្រមព្រៀងនេះក៏ត្រូវបានជំទាស់ដោយប្រភពអ៊ីរ៉ង់ផងដែរ។
របាយការណ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នៅថ្ងៃទី ៣០ ខែឧសភា បាននិយាយថា «សហរដ្ឋអាមេរិកបានសន្យាថានឹងផ្តល់ឱ្យអ៊ីរ៉ង់នូវសិទ្ធិចូលប្រើប្រាស់ទ្រព្យសម្បត្តិចំនួន ១២ ពាន់លានដុល្លាររបស់ខ្លួនក្នុងរយៈពេល ៦០ ថ្ងៃ ដើម្បីឱ្យធនធានទាំងនេះអាចត្រូវបានផ្ទេរ និងចំណាយនៅក្នុងធនាគារនៃគោលដៅដែលអ៊ីរ៉ង់ចង់បានដោយគ្មានការរឹតត្បិត»។
នៅក្នុងការពិពណ៌នាផ្ទាល់ខ្លួនរបស់ប្រធានាធិបតី ត្រាំ អំពីកិច្ចព្រមព្រៀងនៅថ្ងៃទី ២៩ខែឧសភា លោក បានទទូចថា «គ្មានប្រាក់ណាមួយនឹងត្រូវបានផ្លាស់ប្តូរទេ រហូតដល់មានការជូនដំណឹងបន្ថែម» ដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ដោយដកស្រង់ប្រភពដែលមានព័ត៌មានបានបដិសេធយ៉ាងឆាប់រហ័ស។
ដំណើរការចុងក្រោយរបស់អ៊ីរ៉ង់ និងអ្នកសម្របសម្រួលរបស់ប្រទេសកាតា និង ប៉ាគីស្ថាន វត្តមានរបស់ប្រធានធនាគារកណ្តាលអ៊ីរ៉ង់ លោក Abdolnaser Hemmati ត្រូវបានគេមើលឃើញជាផ្នែកមួយដ៏សំខាន់នៃការជជែកលើបញ្ហាទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលបង្កកដោយសហរដ្ឋអាមេរិកនានាពេលកន្លងមក។
AFP បានដកស្រង់ព័ត៌មានពីប្រភពទូរទស្សន៍រដ្ឋអ៊ីរ៉ង់ចុះថ្ងៃទី ៣០ ខែឧសភា ក៏បាននិយាយផងដែរថា ទីក្រុងតេហេរ៉ង់នឹងបន្តគ្រប់គ្រងច្រកសមុទ្រហ័រមូស ដែលអ៊ីរ៉ង់បានបិទអស់រយៈពេលប្រមាណ៣ខែ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ដែលធ្វើឱ្យទីផ្សារប្រេងពិភពលោករង្គោះរង្គើ។
នៅថ្ងៃទី ២៩ ខែឧសភា លោក Trump បាននិយាយថា អ៊ីរ៉ង់នឹងបើកច្រកសមុទ្រនេះឡើងវិញ «សម្រាប់ចរាចរណ៍ដឹកជញ្ជូនដោយគ្មានការរឹតត្បិត» ហើយសហរដ្ឋអាមេរិកបាននិយាយម្តងហើយម្តងទៀតថា វានឹងមិនអាចទទួលយកបានទេសម្រាប់អ៊ីរ៉ង់ក្នុងការរក្សាការគ្រប់គ្រងលើច្រកដឹកជញ្ជូនថាមពលដ៏សំខាន់។
នៅថ្ងៃទី៣០ខែឧសភានេះដែរ កងទ័ពសហរដ្ឋអាមេរិកក៏បានវាយបង្អាក់កប៉ាល់ដឹកទំនិញនៅដែនសមុទ្រអូម៉ង់ ដែលប៉ងសំដៅទៅកំពង់ផែអ៊ីរ៉ង់ ដែលកងទ័ពអាមេរិកពណ៌នាថា ខ្លួនបានព្រមានជាង២០ដង មុនការវាយប្រហារស្ទាក់បានកើតឡើង៕
រើយ

-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


