Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន រំពឹងលើសមាគមដែលដឹកនាំដោយលោក ហៃ វណ្ណា នឹងរក្សាបានសាមគ្គីភាពខ្មែរដែលរស់នៅប្រទេសជប៉ុន

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ តាមរយៈសមាគមនេះ សម្ដេចតេជោ រំពឹងថា នឹងអាចបន្តរក្សាបាននូវសាមគ្គីភាពក្នុងចង្កោមជនជាតិខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ហៃ វណ្ណា បានរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាពរបស់សមាគមជនជាតិខ្មែររស់នៅក្នុងប្រទេសជប៉ុន និងជម្រាបពីសកម្មភាពការងារមួយចំនួនដែលសមាគមនេះសម្រេចបាននាពេលកន្លងមក។

លោក ហៃ វណ្ណា ក៏បានលើកឡើងពីគោលដៅរបស់សមាគម ដែលធ្វើឡើងក្នុងការពង្រឹងនូវចំណងសាមគ្គីភាពរវាងខ្មែរនិងខ្មែររស់នៅក្នុងប្រទេសជប៉ុន និងការជួយជ្រោមជ្រែងលើផ្នែកផ្សេងៗទៀតរបស់សហគមន៍ខ្មែរដែលកំពុងស្នាក់នៅក្នុងប្រទេសជប៉ុន។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសម្ដែងការអបអរសាទរចំពោះការបង្កើតសមាគមជនជនជាតិខ្មែរនេះឡើង ក្នុងគោលដៅដើម្បីពង្រឹងនូវចំណងសាមគ្គីភាពជនជាតិខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុន។

សម្ដេចតេជោ បានបញ្ជាក់ពីការពេញចិត្តចំពោះវឌ្ឍនភាពរបស់សមាគម ហើយសម្ដេចបានសង្កត់ធ្ងន់ទៅលើការបង្កើត សមាគមនេះ គឺជារឿងមួយដែលលំបាក ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺការរក្សាបាននូវនិរន្តភាពនៃសមាគម។ ក្នុងន័យនេះ សម្ដេចតេជោ សង្ឃឹមថា សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដែលដឹកនាំដោយលោក ហៃ វណ្ណា នឹងអាចរក្សាបាននូវនិរន្តភាព ហើយអាចពង្រីកបន្ថែមទៀតនូវការសាមគ្គីភាពខ្មែរកាន់តែរឹងមាំ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម