កីឡា
កីឡាករ សឿន ហេង ប្រកាសទទួលបង្ហាត់សិស្សដែលចង់ហ្វឹកហាត់ជាមួយរូបគេ
ស្មាត់ស្រគត់ស្រគំរបស់វិសាខា សឿន ហេង បានប្រកាសទទួលបង្ហាត់សិស្សចាប់ពីពេលនេះតទៅសម្រាប់អ្នកដែលស្រឡាញ់ចូលចិត្ត និងចង់ហ្វឹកហាត់ជាមួយរូបគេអាចទំនាក់ទំនងទៅកាន់ខ្លួនបាន។

កីឡាករ សឿន ហេង
កីឡាករឆ្នើមរបស់វិសាខាគឺ សឿន ហេង បានប្រកាសនៅលើហ្វេសបុករបស់ខ្លួនថា ចាប់ទទួលបង្ហាត់សិស្សហើយចាប់ពីពេលនេះតទៅ។ គេឃើញមិត្តរួមអាជីពជាច្រើនសម្ដែងការអបអរសារទរចំពោះដំណឹងមួយនេះ និងលើកទឹកចិត្តឲ្យចូលរួមពង្រីកផ្សព្វផ្សាយកីឡាបាល់ទះនេះ និងជួយបង្កើតធនធានបន្ថែមឲ្យបានកាន់តែច្រើនថែមទៀត។
កីឡាករសេរីចាស់ខាងលើនេះបើទោះជាមិនសូវបានកម្ពស់ ប៉ុន្តែទម្រង់ម៉ាត់ផ្ដាច់ និងការចាប់សេវាគឺល្អថែមទាំងជួយកាងក្រុមបានច្រើនទៀតផងនាពេលកន្លងមក។ ស្មាត់ពីខេត្តព្រៃវែងរូបនេះត្រូវបានអ្នកគាំទ្រសរសើរថាមានសេវាលឿនធ្ងន់ល្អ និងសូម្បីទាំងកីឡាកររួមអាជីពបាល់ផ្លូវការ និងក្រៅផ្លូវការសុទ្ធតែនិយាយដូចគ្នា។

សឿន ហេង និងក្រុមវិសាខា
យ៉ាងណារូបគេមិនសូវលេចធ្លោមួយរយៈពេលចុងក្រោយនេះដោយសារតែញុំញីរបួសស្នាទើបធ្វើឲ្យរូបគេមិនសូវបានលេងពេញ ឬជួយក្រុមបានច្រើននោះឡើយ។
បញ្ជាក់ដែរថា ប្រសិនបើអ្នកចង់ហ្វឹកហាត់ជាមួយ សឿង ហេង ដែលជាកីឡាករជម្រើសជាតិបាល់ទះកម្ពុជា និងជាស្មាត់របស់វិសាខាអាចទំនាក់ទំនងទៅកាន់ហ្វេសបុករបស់គេគឺ Heng Visakha ឬលេខទូរសព្ទ 069 346 394៕


កីឡាករ សឿន ហេង
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


