ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រមានបណ្តារដ្ឋបាល់ទិក ដែលជួយសម្រួលដែនអាកាសឲ្យអ៊ុយក្រែនវាយប្រហារទីក្រុងមូស្គូ
ក្រសួងការបរទេសរុស្ស៊ី បានចោទប្រកាន់រដ្ឋបាល់ទិក ថា បានផ្ដល់ជំនួយដល់អ៊ុយក្រែនក្នុងយុទ្ធនាការវាយប្រហារប្រឆាំងនឹងរោងចក្រប្រេងរុស្ស៊ី ហើយចោទប្រកាន់ប្រទេសអេស្តូនី ឡេតូនី និងលីទុយអានី ដោយស្តីបន្ទោសរដ្ឋាភិបាលប្រទេសទាំងនេះចំពោះការអនុញ្ញាតឲ្យកងកម្លាំងទីក្រុងកៀវប្រើប្រាស់ដែនអាកាសរបស់ពួកគេដើម្បីធ្វើការវាយប្រហារ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន euronews កាលពីថ្ងៃ៨មេសា។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា បណ្តារដ្ឋនៅតំបន់បាល់ទិក «បានទទួលការព្រមានសមស្របមួយ»។ ជាក់ស្ដែង ប្រសិនបើរបបនៃប្រទេសទាំងនេះមានសុភវិនិច្ឆ័យគ្រប់គ្រាន់ ពួកគេនឹងស្តាប់។ បើមិនដូច្នោះទេ ពួកគេនឹងត្រូវដោះស្រាយជាមួយនឹងការឆ្លើយតបយ៉ាងពេញទំហឹង»។
សេចក្តីថ្លែងការណ៍ទាំងនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលយោធាអ៊ុយក្រែនថ្មីៗនេះបានបង្កើនការវាយប្រហារដែលផ្តោតលើរោងចក្រប្រេងរុស្ស៊ីតាមបណ្តោយឆ្នេរសមុទ្របាល់ទិក។ ទីក្រុងកៀវផ្តោតសំខាន់លើតំបន់ Leningrad នៅភាគពាយ័ព្យនៃប្រទេសរុស្ស៊ី ដែលជាតំបន់ដែលមានព្រំប្រទល់ជាប់សមុទ្របាល់ទិក និងជាប់នឹងប្រទេសអេស្តូនី។
នៅក្នុងនោះដែរ រុស្ស៊ីចោទប្រកាន់ប្រទេសអេស្តូនី ឡាតវី និងលីទុយអានី ពីបទបើកដែនអាកាសដល់កងកម្លាំងអ៊ុយក្រែន និងយន្តហោះដ្រូន ដោយហេតុគាំទ្រទីក្រុងកៀវឲ្យវាយប្រហារកំពង់ផែរុស្ស៊ីនៅសមុទ្របាល់ទិក។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសបាល់ទិកទាំង៣ បានបដិសេធការចោទប្រកាន់ទាំងនេះម្តងហើយម្តងទៀត ដោយនិយាយថាវាជាព័ត៌មានមិនពិត។
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបលោក Thomas Regnier បានប្រកាសថា ទីក្រុងព្រុចសែលកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ក៏ដូចជាការព្រមានពីប្រទេសរុស្ស៊ី។ ការវាយប្រហារលើរដ្ឋជាសមាជិកគឺជាការវាយប្រហារលើសហភាពអឺរ៉ុបទាំងមូលដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
រុស្ស៊ី ខ្លាចខូចឈ្មោះ បើចូលចាប់ខ្លួនលោក ហ្សេលេនស្គី ដូចអាមេរិកធ្វើដាក់វ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


