Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ខ្លាចខូចឈ្មោះ បើ​ចូល​ចាប់ខ្លួនលោក ហ្សេលេនស្គី ដូចអាមេរិកធ្វើដាក់វ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់

បានផុស

នៅ

រុស្ស៊ីនឹងបាត់បង់ការគោរពនៅលើឆាកអន្តរជាតិឬអាចខូចកេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរ បើខ្លួនធ្វើ​សកម្មភាពយោធា​ចាប់​ខ្លួន​​ប្រធានាធិបតី​ អ៊ុយក្រែន ដូច​​ អាមេរិក​ធ្វើ​នៅ​​វ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ ដោយព្យាយាមចាប់ពង្រត់ ឬធ្វើឃាតមេដឹកនាំ​​កំពូលៗ​របស់​អ៊ីរ៉ង់​។ នេះបើតាមការលើកឡើងដោយលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោកស្រី Valentina Matviyenko(រូបភាព៖Reuters)

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Russia 1 ដែលបានចាក់ផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកស្រី Matviyenko បានច្រានចោលការចាប់ខ្លួនលោក ហ្សេលេនស្គី តាមរបៀបដូចគ្នាដែល​សហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក Nicolas Maduro ក្នុងអំឡុងពេលវាយឆ្មក់កុម្ម៉ង់ដូនៅទីក្រុង Caracas កាលពីបីខែមុន។

លោកស្រីបាននិយាយថា «វាមិនមែនជារចនាប័ទ្មរបស់យើងទេ។ យើងជាប្រទេសមួយដែលគោរពខ្លួនឯង និងត្រូវបានគោរពដោយអ្នកដទៃ។ យើងនឹងបាត់បង់ការគោរពពីអន្តរជាតិ ប្រសិនបើយើងងាកទៅរកវិធីសាស្រ្តបែបនេះ»។

លោកស្រីបានបន្ថែមថា ទោះបីជាអាមេរិក «មិនបានសម្រេចអ្វីទាំងអស់» ដោយការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei ក៏ដោយ ប៉ុន្តែស្នាមប្រឡាក់លើកេរ្តិ៍ឈ្មោះរបស់ខ្លួននឹងនៅតែមាននៅក្នុងប្រវត្តិសាស្ត្រជារៀងរហូត។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមថា លោកហ្សេលេនស្គី គួរតែ «ប្រឈមមុខនឹងការកាត់ក្តី និងត្រូវទទួលទោសចំពោះសកម្មភាពរបស់គាត់»។

រុស្ស៊ីតែងតែព្យាយាមបង្ហាញពិភពលោក (ជាពិសេសប្លុក BRICS និងប្រទេសអព្យាក្រឹត) ថាខ្លួនគោរពសណ្តាប់ធ្នាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់រដ្ឋ មិនមែនធ្វើសកម្មភាពដូចប៉ូលិសពិភពលោក ដែលដើរចាប់មេដឹកនាំប្រទេសផ្សេងតាមអំពើចិត្តដូចអាមេរិកនោះទេ។ នៅក្នុងនោះដែរ ទីក្រុងមូស្គូធ្លាប់ព្រលយក្នុងន័យរិះគន់អាមេរិកថា ការដើរចាប់មេដឹកនាំបរទេសគឺជាសកម្មភាព «ចោរព្រៃ» ឬ «អាណានិគមនិយម»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

​​ខណៈ​​​​​​​កិច្ចខិតខំ​​​​​បញ្ចប់ជម្លោះ​មជ្ឈិមបូព៌ា លោក ហ្សេលេនស្គី ដាក់​សំណើឈប់បាញ់​ជាមួយ​​​រុស្ស៊ី​​តាមរយៈ​​អាមេរិក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម