ព័ត៌មានអន្ដរជាតិ
លោក វ៉ាង យី សរសើរការលួតលាស់នៅកូរ៉េខាងជើង ទោះបីរងការគាបសង្កត់ពីអាមេរិក
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានលើកសរសើរកូរ៉េខាងជើងដែលសម្រេចសមិទ្ធផលដ៏ច្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការដាក់សម្ពាធពីសហរដ្ឋអាមេរិកនិងកងកម្លាំងលោកខាងលិច ធ្វើឱ្យទីក្រុងព្យុងយ៉ាងឯកោជាយូរមកហើយក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA ដែលស្រង់ផ្សាយបន្តដោយភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ ។

លោក វ៉ាង ជាមួយសមភាគីកូរ៉េខាងជើង លោកស្រី Choe Son Hui បានសាទរចំពោះមេដឹកនាំរបស់ពួកគេទាំងពីរ សម្រាប់ការបើកសម័យកាលថ្មីមួយក្នុងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ។ ជាពិសេសសន្យាថានឹងធ្វើឱ្យទំនាក់ទំនងប្រសើរឡើងបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងសងខាង។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ទៅដល់រដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ ហើយក៏ចួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងកាបរទេស លោកស្រី Choe ផងដែរ។
លោក វ៉ាង លើកឡើងថា៖ « សមិទ្ធផលថ្មីៗក្នុងការកសាងសង្គមនិយមរបស់កូរ៉េខាងជើងកាន់តែមានភាពល្អប្រសើរ ទោះបីជាមានការដាក់សម្ពាធកាន់តែខ្លាំង ជាពិសេសការគាបសង្កត់របស់សហរដ្ឋអាមេរិកនិងកងកម្លាំងលោកខាងលិចក៏ប្រទេសនេះទទួលផ្លែផ្កា […] ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោក គីម ជុងអ៊ុន»។
ភ្នាក់ងារសារព័ត៌មាន KCNA លើកឡើងថាអ្នកកាទូតទាំងពីរបញ្ជាក់ជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរ ដើម្បីអភិវឌ្ឍទំនាក់ទំនងបន្ថែមទៀត ទោះបីជាមានភាពចលាចលនៅក្នុងបរិយាកាសពិភពលោកបច្ចុប្បន្នក៏ដោយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


