Connect with us

ព័ត៌មានអន្ដរជាតិ

​សិង្ហបុរី​ ពង្រឹង​វិស័យ​ទូត​ជាមួយ​​កូរ៉េខាងជើង ស្របពេល​ការ​ប្រឈម​ក្នុង​ពិភពលោក​

បានផុស

នៅ

​​រដ្ឋម​ន្ត្រី​ការបរទេស​សិង្ហបុរី​​​ បាន​​​ទៅ​​​ទស្សនកិច្ច​ដ៏​កម្រ​ទៅកាន់​​ប្រទេស​កូរ៉េខាង​ជើង​​​ដ៏​កម្រ​​​ក្នុងរយៈពេល​​ជិត​​១ទសវត្សរ៍ចុងក្រោយ បន្ទាប់​ពី​​​​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ចចុងក្រោយ​​​កាល​ពីឆ្នាំ​១០១៨ ក្នុងអំឡុង​ពេល​នៃការ​រៀបចំ​ជំនួប​កំពូល​របស់​មេដឹកនាំ​​​អាមេរិក លោក ដូណាល់ ត្រាំ ​ក្នុង​អាណត្តិទី​១​ និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុង​អ៊ុន​ កាល​ពីខែ​​មិថុនា​ឆ្នាំ​២០១៨។​​

​បន្ទាប់​ពីការ​ពង្រីក​ទស្សនកិច្ច​​ទៅកាន់​ប្រទេស​​​ជាច្រើន​នៅ​​​​​​​អាមេ​រិក​ខាងត្បូង ក្នុងដំណើរ​ទស្សនកិច្ច​រួម​ទៅកាន់​​អាស៊ី​ខាងជើង ដោយ​រួម​បញ្ចូល​​​​​ការឈៀង​ចូល​ប្រទេសកូរ៉េខាងជើងនោះ ​ប្រទេសសិង្ហបុរី​​​កំពុង​ធ្វើពិពិធ​កម្ម​​វិស័យ​ការ​ទូត​ដ៏ខ្លាំង​ក្លា​មួយ​​​ ស្រប​ពេលដែល​ពិភព​លោកកំពុង​តែ​ប្រឈម​​​​និង​ការ​បែក​បាក់​ដ៏ខ្លាំង​មិនធ្លាប់មាន​ជា​ច្រើន​ទសវត្សរ៍​​មកហើយ​។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី​ វីវៀន បាឡាគ្រីសណាន់ ចាប់ដៃ​លោក គីម ជុងអ៊ុន​ កាល​ពី​ឆ្នាំ​២០១៨​។ ST
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សិង្ហបុរី​​ ​ជាសម្ព័ន្ធ​មិត្ត​ដ៏​​​ល្អ​និ​ងជិតស្និទ្ធ​​​របស់សហរដ្ឋ​អាមេរិកនៅ​​​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​​ក្នុង​សង្គ្រាម​​ពន្ធ​បដិការ​​​​ដែល​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដាក់ចេញ​ ដើម្បី​ប្រឆាំង​និង​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​បណ្តារដ្ឋផ្សេងៗ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ​​យល់ថា «ច្បាប់ពាណិជ្ជកម្មសេរី​​» ក្នុងសកល​លោក «បាន​​ចប់ហើយ»​។

​ក្នុងបរិបទ​នៃ​សង្គ្រាម​ ដែល​បង្ក​ឡើង​ដោយ​មហាអំណាច​ ទាំងនៅ​អ៊ុយក្រែន​ និង​អ៊ីរ៉ង់ ​ថ្នាក់​ដឹកនាំ​សិង្ហបុរី​មើល​ឃើញ​ថា សណ្តាប់ធ្នាប់ពិភពលោក​ដែល​ពឹង​ផ្អែក​​ដោយ​ច្បាប់​ «ចប់សព្វគ្រប់ហើយ»។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី​ វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) ​ជាអ្នក​នយោបាយ​ជើង​ចាស់​របស់​សិង្ហបុរី កំពុងបំពេញទស្សនកិច្ចការងាររយៈពេលប្រាំថ្ងៃ ទៅកាន់ប្រទេសអាស៊ីខាងជើងចំនួនបី ចាប់ពីថ្ងៃអាទិត្យ​ថ្ងៃទី ២៤ ខែឧសភា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ​ដែល​​ដកស្រង់ដោយ​សារ​ព័ត៌មាន Asia One​ ក្រសួងការបរទេស (MFA) សិង្ហបុរី​ បាននិយាយថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេស​ចិន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) ដែលគេ​ហៅ​ «កូរ៉េខាងជើង»​ និងកូរ៉េខាងត្បូង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសសិង្ហបុរី ដើម្បីចូលរួមជាមួយដៃគូខាងក្រៅ ចំពេលមានបញ្ហាប្រឈមជាសកល។

លោក បាឡាគ្រីសណាន់ ត្រូវបានគេរំពឹងថានឹងជួបជាមួយសមភាគីរបស់លោកនៅក្នុងប្រទេសទាំងបី ដើម្បីបញ្ជាក់ជាថ្មីអំពីចំណងមិត្តភាពទ្វេភាគី។ លោកក៏នឹងផ្លាស់ប្តូរទស្សនៈជាមួយសមភាគីរបស់លោកលើការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិផងដែរ។

នេះជាលើកទីបួនហើយ ដែលមន្ត្រីនយោបាយសិង្ហបុរីម្នាក់ បានទៅទស្សនកិច្ចប្រទេសកូរ៉េខាងជើង ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៥ ដែលដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​ រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​ បាឡាគ្រីសណាន់ បាន​រៀបចំឡើង​នៅខែមិថុនា ឆ្នាំ ២០១៨ មុនប៉ុន្មានថ្ងៃ​នៃ​កិច្ចប្រជុំកំពូល ត្រាំ-គីម​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម