ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ កំពុងរៀបចំរថយន្តក្រុង ៦០០គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតឥតគិតថ្លៃ
អាជ្ញាធរ រាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង ដើម្បីផ្តល់សេវាដឹកជញ្ជូនសាធារណៈឥតគិតថ្លៃ ជូនដល់កម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។

ពិធីជូនដំណើរនេះ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅទីលានប្រជាធិបតេយ្យ ដោយមានវត្តមានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ សេវារថយន្តក្រុងឥតគិតថ្លៃនេះ នឹងដំណើរការរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីសម្រួលការចំណាយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅកាន់បណ្តាខេត្តនានា សម្រាប់ជួបជុំគ្រួសារ និងចូលរួមអបអរសាទរពិធីបុណ្យជាតិ។
ក្នុងឱកាសនេះ កម្មករនិយោជិត និងប្រជាពលរដ្ឋជាច្រើន បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរ ដែលបានជួយបន្ធូរបន្ថយបន្ទុកចំណាយ ក្នុងស្ថានភាពថ្លៃធ្វើដំណើរឡើងខ្ពស់ ពិសេសពាក់ព័ន្ធនឹងថ្លៃប្រេងឥន្ធនៈ។
ជាមួយគ្នានេះផងដែរ អាជ្ញាធររាជធានីភ្នំពេញ ក៏បានជូនពរដល់នប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យធ្វើដំណើរទាំងទៅនិងមកប្រកបដោយសុខសុវត្ថិភាព ព្រមទាំងរីករាយក្នុងការជួបជុំគ្រួសារ និងលេងកម្សាន្តតាមតំបន់ទេសចរណ៍នានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ៕








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


