Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

បានផុស

នៅ

ការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត តាមរយៈរថយន្តក្រុង ដោយមិនគិតថ្លៃក្នុងមួយឆ្នាំៗបានកើនឡើងប្រមាណ ១០ ទៅ ១៥ ភាគរយ។ នេះការលើកឡើងរបស់លោក ឃួង ស្រេងអភិបាល នៃ​គណៈអភិបាលរាជធានីភ្នំពេញ ខណៈលោក និង​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ និងអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចុះទៅជូនដំណើរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី ២៩ កញ្ញាឆ្នាំ២០២៤ នៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឬស្សីកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានមានប្រសាសន៍ថា រាល់ពីធីបុណ្យជាតិធំៗម្តងៗ ដូចជាបុណ្យចូលឆ្នាំនិងបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ កម្មករ កម្មការិនីនិងនិយោជិត តែងមកទទួលសេវាជិះរថយន្តក្រុងដោយ​មិនគិតថ្លៃ ពីរដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើ​ឲ្យ​ចំនួនអ្នកជិះកើនឡើងប្រមាណ ១០ ទៅ ១៥ ភាគរយជារៀងរាល់ឆ្នាំ។

ការកើនឡើងឡើងនូវចំនួនអ្នកជិះជាបន្តបន្ទាប់នេះ គឺដោយសារមានការផ្សព្វផ្សាយ ជាមួយនិងការនិយាយតៗគ្នាពីសំណាក់បងប្អូនប្រជាពលរដ្ឋថា អ្នកបើកបររថយន្តក្រុងមានសុជីវធម៏ល្អ រថយន្តមានផាសុខភាពនិងការដឹកជញ្ជូនបានទាន់ពេលវេលា ដែលធ្វើអោយពួកគាត់ជឿទុកចិត្ត ទើបនិយាយតៗគ្នារហូតមានអ្នកជិះកើនឡើងជានិច្ច។

លោកឃួង ស្រេង បានបន្តទៀតថា ចំនួនរថយន្តក្រុងពីមួយឆ្នាំទៅមួយឆ្នាំ តែងកើនឡើងជាបន្តបន្ទាប់ធ្វើឡើងទៅតាមចំនួនប្រជាពលរដ្ឋដែលមកទទួលសេវានេះ ដែលបានកាត់បន្ថយពីការចំណាយប្រជាពលរដ្ឋជាច្រើន។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

រដ្ឋបាលរាជធានីភ្នំពេញនឹង​ប្រើប្រាស់រយៈពេល ០៦ ថ្ងៃ ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅ​លេង​ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាននៃប្រទេស ដោយ​ចាប់ផ្តើមចេញដំណើរពីថ្ងៃទី ២៩ ខែកញ្ញានេះ ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ “ជិះមិនបង់ប្រាក់” ជាមួយនឹងការប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣ គ្រឿង។ ក្នុងនោះទី១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០ គ្រឿង សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។ ទី២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានា ក្រៅពីតំបន់ភូមិភាគឦសាន)៖ ប្រើប្រាស់រថយន្តក្រុង ចំនួន ៤៩៧ គ្រឿង។

៣-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរទៅស្រុកកំណើត និងទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសាន (ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៥៦ គ្រឿង។ ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃតាមគោលដៅចេញដំណើរ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែលដោយពុំដំឡើងថ្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ភ្លៀងមួយមេធំយប់មិញ បង្កឱ្យលិចផ្ទះសម្បែងប្រជាពលរដ្ឋនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

វប្បធម៌ ជំនឿ២៣ ម៉ោង មុន

កុំចេះតែព្យួរនាឡិកា ប្រយ័ត្ននាំស៊យរកស៊ីមិនឡើង គ្មានថាមពលល្អចូលក្នុងផ្ទះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​បញ្ចប់​ការ​ជួញដូរ​ក្នុង​កំណើន​ប្រចាំ​សប្ដាហ៍​ខ្ពស់​បំផុត​រយៈពេលជាង​​១ឆ្នាំ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្យុះភ្លៀង និងទឹកជំនន់រហ័ស​​វាយលុក​ប្រទេស​បូស្នៀនៅ​​​តំបន់​បាល់​កង់​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កូរ៉េខាងត្បូង​៖ គ្រាន់តែប៉ះដៃគ្នាចៃដន្យសោះ​ ស្រ្តី​​វ័យ​២០ឆ្នាំម្នាក់ វាយក្មេងអាយុ៣ឆ្នាំ និងយាយអាយុ​៦០​យ៉ាងព្រៃផ្សៃ

Sokha Hotels

ព័ត៌មានពេញនិយម