ព័ត៌មានជាតិ
ពលរដ្ឋសាទរ និងអរគុណ រាជរដ្ឋាភិបាល ចំពោះការផ្តល់រថយន្តក្រុងដោយមិនគិតថ្លៃ នាឱកាសភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋប្រើប្រាស់រថយន្តក្រុងឥតគិតថ្លៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងជិះទៅ-មក ដោយឥតគិតថ្លៃ ជួយកាត់បន្ថយការចំណាយយ៉ាងច្រើនក្នុងសេដ្ឋកិច្ចគ្រួសារ។

ប្រជាពលរដ្ឋដែលចាកចេញពីបណ្ដាខេត្ត ទើបមកដល់រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៤ តុលានេះ បានលើកឡើងថា ពួកគាត់ពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តណាស់ ដោយសារបានជិះរថយន្តក្រុងដ៏ល្អប្រកបដោយផាសុកភាព និងសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសផ្តល់ជូនដោយមិនគិតថ្លៃអ្វីទាំងអស់ ដោយគ្មានលក្ខខណ្ឌសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយពិសេសឆ្នាំនេះថែមទាំងមានការផ្ដល់ជូនទឹកបរិសុទ្ធពិសាដោយមិនគិតថ្លៃទៀតផង។
ប្រជាពលរដ្ឋដែលបានធ្វើដំណើរដោយឥតគិតថ្លៃតាមរយៈរថយន្តក្រុងសាធារណៈសាលារាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាឆ្នាំ ២០២៤ នេះ។

ប្រជាពលរដ្ឋ បានលើកឡើងចំៗ ថា ការធ្វើដំណើរតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ជូន ពិតជាមានផាសុកភាព សុខសុវត្ថិភាព និងទទួលបានយកចិត្តទុកដាក់ខ្ពស់ពីអ្នកបើកបរថយន្តផងដែរ។
ប្រជាពលរដ្ឋ សង្កត់ធ្ងន់ថា ការជិះរថយន្តក្រុងដោយមិនបង់ប្រាក់បានធ្វើឱ្យពួកគាត់កាត់បន្ថយការចំណាយលើសោហ៊ុយធ្វើដំណើរ និងសល់ថវិកាសម្រាប់ធ្វើបុណ្យទាននាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ប្រជាពលរដ្ឋ ស្នើដល់រាជរដ្ឋាភិបាល សូមបន្តផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះដោយមិនបង់ប្រាក់សម្រាប់ពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជា បុណ្យចូលឆ្នាំខ្មែរ ជាដើម បន្តជារៀងរហូត៕
អត្ថបទ ៖ សុភា








-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


