សេដ្ឋកិច្ច
ថ្លៃដឹកជញ្ជូនកម្ពុជា កើនឡើង ២៥% ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា
ប្រធានសមាគមភស្តុភារកម្មកម្ពុជា ឧកញ៉ា ស៊ិន ចន្ធីបានថ្លែងថា ការអូសបន្លាយសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា បានកំពុងបង្កឱ្យមានផលប៉ះពាល់លើតម្រូវការសកល ដោយសារតែការកើនឡើងថ្លៃប្រេងឥន្ធនៈធ្វើឱ្យក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនដំឡើងថ្លៃពី ២០% ទៅ ២៥%។

ឧកញ៉ា ស៊ិន ចន្ធី ក៏ជាអគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស ប្រាប់កម្ពុជាថ្មីថា តម្លៃដឹកជញ្ជូនបានកើនឡើងពី ២០ ទៅ ២៥% ចាប់តាំងពីផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាចាប់តាំងពីដើមខែមីនា។ លោកបានបញ្ជាក់ឱ្យដឹងថា ការឡើងថ្លៃប្រេងឥន្ធនៈ បានធ្វើឱ្យពិភពលោកបន្ថយការបញ្ជាទិញ និងបន្ថយការចំណាយសម្រាប់ប្រើប្រាស់ ប៉ុន្តែមិនបានធ្វើឱ្យពាណិជ្ជកម្មធ្លាក់ចុះនោះទេ។

ឧកញ៉ា ស៊ិន ចន្ធី បន្ថែម៖ «វាគ្រាន់តែការឡើងថ្លៃនូវប្រេងឥន្ធនៈហ្នឹង វាប៉ះពាល់ទៅដល់វិស័យដឹកជញ្ជូនវិញទេ ព្រោះអីក្នុងវិស័យនេះ ប្រេងឡើងថ្លៃ យើងមិនបានឡើងថ្លៃទេ គឺយើងខិតខំសម្របសម្រួលជាមួយអតិថិជនយើងដែលជាអ្នកនាំចេញ-នាំចូល ការឡើងថ្លៃពី ២០-២៥% គឺថាមិនគ្រប់ទាំងអស់ ហើយអតិថិជនខ្លះយើងមិនបានឡើងថ្លៃផង ហើយអតិថិជនខ្លះយើងឡើងតិចតួច ឡើងនេះគឺបង្គ្រប់តម្លៃប្រេង យើងមិនឡើងយកផលចំណេញលើហ្នឹង អត់ទេ»។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ការដោះដូរទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ១៦,៩ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៣ ខែ ដំបូងឆ្នាំ ២០២៦ កើនឡើង ១៧,២% ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥ ដែលមានទំហំទឹកប្រាក់ ១៤,៤ ពាន់លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


