សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី សម្រេចបានជាង ៧៧៥ លានដុល្លារ នៅក្នុងរយៈពេល ៤ ខែ
ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី សម្រេចបានជាង ៧៧៥ លានដុល្លារ នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ២០២៦ កើនឡើងជាង ២២០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងនៃប្រទេសទាំងពីរ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បង្ហាញថា គិតចាប់ពីខែមករា ដល់ខែមេសា ២០២៦ កម្ពុជានាំទំនិញចេញទៅសិង្ហបុរីជាង ២៣ លានដុល្លារ កើនឡើង ៣០% ចំណែកឯសិង្ហបុរីនាំចូលមកវិញមានតម្លៃ ៧៥១ លានដុល្លារ កើនឡើង ២៣៦,៥%។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ដោយសារមានតម្រូវការកើនឡើងរវាងប្រទេសទាំងពីរ ជំរុញឱ្យមានការបង្កើនការនាំចេញ ឬក៏បង្កើតចរន្តឱ្យមានការទិញ-លក់ ដើម្បីបំពេញតម្រូវការឱ្យអ្នកប្រើប្រាស់។
លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា៖ «សិង្ហបុរី ជាទីផ្សារមួយសំខាន់ ជាប្រទេសដែលមានស្ដង់ដារខ្ពស់ ទាំងមនុស្ស និងរបៀបរបបនៃការរស់នៅ បើគេមានតម្រូវការផលិតផលកម្ពុជា មានន័យថា ផលិតផលកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការរបស់សិង្ហបុរី ដែលជាគំរូមួយជំរុញឱ្យកម្ពុជា មានឧត្តមភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗទៀត»។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជាមានកំណើន ឆ្លុះបញ្ចាំងថា កម្ពុជានៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារពិភពលោក ធានារនូវការផ្គត់ផ្គង់ បង្កើតសក្ដានុភាពកម្ពុជា ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ និងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ និងទីផ្សាររបស់ខ្លួន៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


