សន្តិសុខសង្គម
នគរបាលខណ្ឌទួលគោក បញ្ជូនជនសង្ស័យម្នាក់ទៅកាន់តុលាការ ករណីលួចបើកទ្វារឡានយកកាបូបលុយនៅផ្សារនាគមាស
អធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនជនសង្ស័យម្នាក់ទៅកាន់តុលាការ ក្រោយប្រព្រឹត្តបទល្មើស បើកទ្វាររថយន្តរបស់ជនជាតិចិន លួចយកកាបូបលុយនៅម្ដុំផ្សារនាគមាស ខណៈពេលជនរគ្រោះចុះពីរថយន្តទៅទិញផ្លែឈើ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២ រសៀល ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបណ្តយផ្លូវលេខ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ជាតិ វាសនា ហៅ អាហ្គេន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

តាមការបញ្ជាក់ពីនគរបាលខណ្ឌទួលគោក បានអោយដឹងថា កម្លាំងជំនាញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីបើកទ្វាររថយន្តលួចយកកាបូបលុយជនជាតិចិន) កាលពីវេលាម៉ោងប្រហែល០៩ និង០៣នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះលេខ៤២២A ផ្លូវលេខ២៤៥ ក្រុមទី៣២ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពដ៏ដែលបានបន្តថា លុះមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២រសៀល នគរបាលជំនាញ ស្រាវជ្រាវរកឃើញទីតងជនសង្ស័យសង្ងំលាក់ខ្លួន រហូតឈានដល់ការឃាត់ នៅចំណុចបណ្តយផ្លូវលេខ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕ អត្ថបទ៖រដ្ឋា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


