Connect with us

ព័ត៌មានជាតិ

អាជីវករលក់ដូរនៅក្នុងតំបន់ដីក្រហមស្រុះស្រួល ឯកភាពគ្នាគាំទ្រក្នុងគម្រោងស្ថាបនាប្រពន្ធ័លូ ផ្លូវនៅជុំវិញផ្សារដើមគរ

បានផុស

នៅ

ក្រោយការសម្របសម្រួលដោយផ្ទាល់រវាង រដ្ឋបាលរាជធានីភ្នំពេញ និង អាជីវករ លក់ដូរនៅក្នុងតំបន់ដីក្រហម ជាប់ផ្សារដើមគរខណ្ឌទួលគោក អាជីវករបានស្រុះស្រួល និងសះជាគ្នា ដែលបានធ្វើឱ្យគម្រោងស្ថាបនាប្រពន្ធ័លូ ផ្លូវ នៅជុំវិញផ្សារដើមគរដំណើរការទៅបានរលូននិងទទួលបានការសាទរចំពោះគម្រោងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមការចង្អុលបង្ហាញរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យទី០៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សុខ ពេញវុធ និង លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានចុះទៅសម្របសម្រួលផ្ទាល់ ជាមួយអាជីវករ លក់ដូរនៅក្នុងតំបន់ដីក្រហម ជាប់ផ្សារដើមគ ទទួលបានស្រុះស្រួល និងសះជាគ្នា ដើម្បីគម្រោងស្ថាបនាប្រពន្ធ័លូផ្លូវ នៅជុំវិញផ្សារដើមគរ។

ក្រោយការជជែកគ្នាលម្អិតរួចមក គ្រប់ភាគីបានយល់ពីគ្នាអស់ហើយ ហើយអាជីករក៏បាន ព្រមទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរព្រមទាំងសាទរ ចំពោះការរៀបចំជួសជុល ផ្លូវដាក់លូ និងរៀបខឿនចិញ្ចើមផ្លូវផងដែរដែរ។

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្នុងនាម លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរអរគុណដល់អាជីវករទាំងអស់ ដែលបានឯកភាពឱ្យគម្រោងដ៏មានសារៈសំខាន់មួយនេះដំណើរការ តាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបរិស្ថាន អនាម័យ សោភ័ណភាព តាមដងផ្លូវ និង បរិវេណផ្សារដើមគរផងដែរ។

តាមការបញ្ជាក់ពី លោកស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផែនការដែលបានគ្រោងទុករដ្ឋបាល រាជធានីភ្នំពេញ នឹងចាប់ផ្តេីមការដ្ឋាន ដែលមាន ៖ ជួសជុលចាក់បេតុងឆ្អឹងដែកកម្រាស់ ២០សម នៅផ្លូវលេខ ២៣៥ (ចាប់ពីផ្លូវ ៣៣៦ ដល់ផ្លូវ ២១៧) ប្រវែង ១៧៦ម ទទឹង ១២ម និងដាក់លូទំហំ ០.៨ម ផ្នែកខាងកើត ប្រវែង ៨៣ម , ជួសជុលចាក់បេតុងឆ្អឹងដែកកម្រាស់ ២០សម នៅផ្លូវលេខ ៣៤៦ (ចាប់ពីផ្លូវ ២៤៥ ដល់ផ្លូវ ២៣៥) ប្រវែង ១៥០ម ទទឹង ១២ម និងដាក់លូទំហំ ០.៨ម ផ្នែកខាងជើង ប្រវែង ១៦០ម និង រៀបខឿនចិញ្ចើមផ្លូវទាំងពីរខ្សែ ប្រវែង ៦៥២ម៉ែត្រ៕ អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម