Connect with us

ចរាចរណ៍

អ្នកដឹកជញ្ជូនម្នាក់ ជិះលឿនជ្រុលបុកពីមុខរថយន្តកុងតឺន័រ ពេញទំហឹង បោកក្បាលស្លាប់យ៉ាងអនោចអធម៍

បានផុស

នៅ

យុវជនដឹកជញ្ជូនម្នាក់ បើកម៉ូតូលឿន ស្របពេលរថយន្តកុងតឺន័របត់ឆ្លងផ្លូវ បណ្តាលឲ្យបុកគ្នាស្លាប់នៅក្រោមស្តុបទេពផន ។ ហេតុការណ៍នេះបានកើតឡើង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ចំណុចក្រោមស្តុបទេពផន ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AG-7559 បើកបរតាមបណ្តោយមហាវិថីម៉ៅសេទុង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចក្រោមស្តុបទេពផន ក៏មានរថយន្តកុងតីន័រមួយគ្រឿង បានបត់ឆ្វេង។ ភ្លាមៗនោះ បានជ្រុលទៅបុកពីខាងមុខរថយន្តកុងតឺន័រពេញទំហឹង បណ្តាលអោយយុវជនជាអ្នកដឹកជញ្ជូន បោកក្បាលស្លាប់ភ្លាមៗ នៅក្រោមស្តុបទេពផន តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង និងយករថយន្ត និងម៉ូតូ ទៅរក្សាទុក រងចាំដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ ។ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រណៃណី៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម