សន្តិសុខសង្គម
មេប៉ូលិសថ្មីនៅមណ្ឌលគិរីដឹកនាំកម្លាំងធ្វើរដ្ឋបាលចំហរឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធការឆបោកតាមអនឡាញ៣០នាក់
វរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី រួមជាមួយសមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី២ ខែមិថុនា បានចុះធ្វើរដ្ឋបាលចំហរលើទីតាំងជនបរទេសស្នាក់នៅប្រមូលផ្ដុំ ទីតាំង រីស៊ត គុជសារ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានរកឃើញជនជាតិចិនសរុប ចំនួន ៣០នាក់ ក្នុងនោះស្រីចំនួន ២នាក់ និងចាប់យកវត្ថុតាងរួមមានកុំព្យូទ័រ Laptop ចំនួន ២គ្រឿង, ទូរស័ព្ទដៃចំនួន ១២គ្រឿង, IPad ២គ្រឿង, គ្រែដេក (២ជាន់) និងកៅអីមួយចំនួនរក្សាទុកក្នុងឃ្លាំងចំនួន ២ និងលិខិតឆ្លងដែនចំនួន ៣០ក្បាល (ផុតសុពលភាពទិដ្ឋាការ ១)។

ប្រភពដដែលឱ្យដឹងថា តាមការត្រួតពិនិត្យលើទីតាំង និងវត្ថុតាងជាក់ស្តែង កម្លាំងសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនជាតិចិនទាំង៣០នាក់នេះ ជាមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលចាកចេញពីកន្លែងណាមួយមកសម្ងំលាក់ខ្លួននៅ រីស៊ត ឈ្មោះ គុជសារ។

បច្ចុប្បន្នជនជាតិសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី។
វរសេនីយ៍ឯក ជា ចិត្រា ទើបចូលកាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរីជាផ្លូវការ កាលពីថ្ងៃទី២៨ ខែឧសភា នេះ ជំនួសឧត្ដមសេនីយ៍ទោ ឡោ សុខា ដែលត្រូវប្រមុខរាជរដ្ឋាភិបាលកម្ពុជាដកតំណែងចោល ព្រោះមិនបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងពិធីប្រកាសចូលកាន់តំណែង ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានមុតមាំតាមអនុក្រឹត្យលេខ០៣ និងបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសតាមច្បាប់ស្ដីពីការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


