Connect with us

ព័ត៌មានជាតិ

លោក ជួន សុវណ្ណ ពិនិត្យការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង Online Scams ក្នុងខេត្តបន្ទាយមានជ័យ

បានផុស

នៅ

លោក ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ក៏មានការចូលរួមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងតំណាងសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ អាជ្ញាធរស្រុកក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា កិច្ចប្រជុំនេះមានទិសដៅជំរុញ និងបោសសំអាតបទល្មើស Online Scams ឲ្យអស់នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសក្រុងប៉ោយប៉ែត និងនីតិវិធីក្នុងការកសាងសំណុំរឿង។

សូមបញ្ជាក់ថា នៅពេលនេះ ក្រុងប៉ោយប៉ែត អាចនិយាយថា គឺជាគោលដៅក្តៅជាងគេក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams ដែលកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារទី៤ ទទួលខុសត្រូវនៅខេត្តបន្ទាយមានជ័យ ដែលមានលោក ជួន សុវណ្ណ គឺជាប្រធាន បានចុះធ្វើរដ្ឋបាល និងឈានដល់ការបង្ក្រាបជារៀងរាល់ថ្ងៃចំពោះបទល្មើសមួយនេះ ដោយឃាត់ខ្លួនជនបរទេសជាបន្តបន្ទាប់ និងដកហូតវត្ថុតាងជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម