ព័ត៌មានជាតិ
អភិបាលខេត្តមណ្ឌលគិរីថ្មី ចុះស្វែងយល់ការរស់ លក់ដូរ និងស្តាប់សំណូមពរពលរដ្ឋ
លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរីថ្មី បានចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងអាជីវករនៅផ្សារសែនមនោរម្យ ដើម្បីស្វែងយល់ពីស្ថានភាពជីវភាពរស់នៅ ការប្រកបរបរអាជីវកម្ម ព្រមទាំងស្តាប់នូវសំណូមពរ និងក្តីកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងឱកាសចុះសំណេះសំណាល នាថ្ងៃទី ០៤ ខែមិថុនា អភិបាលខេត្ត បានណែនាំដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងការរស់នៅប្រកបដោយភាពស្អាតស្អំ ដោយមិនត្រូវទុកដាក់សំរាមពាសវាលពាសកាល ឬដាក់តាំងទំនិញរំលោភលើចិញ្ចើមផ្លូវ ដែលអាចបង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពទីក្រុង។

លោក គង់ គឹមនី បានលើកឡើងថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករ គឺជាកត្តាសំខាន់ក្នុងការកសាងក្រុងសែនមនោរម្យឱ្យកាន់តែមានរបៀបរៀបរយ ស្អាត បៃតង និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលកំពុងធ្វើដំណើរមកកម្សាន្តនៅខេត្តមណ្ឌលគិរីកាន់តែច្រើនឡើង។
ការចុះជួបសំណេះសំណាលដោយផ្ទាល់របស់អភិបាលខេត្តថ្មីលើកនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពជីវិត ក៏ដូចជាការអភិវឌ្ឍទីក្រុងសែនមនោរម្យឱ្យកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ល្អប្រសើរឡើង។

ប្រជាពលរដ្ឋ និងអាជីវករជាច្រើនបានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះការចុះមកជួបដោយផ្ទាល់របស់អភិបាលខេត្ត ដោយចាត់ទុកថា ជាសកម្មភាពមួយដែលបង្ហាញពីភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យមានការចូលរួមអភិវឌ្ឍមូលដ្ឋានរួមគ្នាកាន់តែមានប្រសិទ្ធភាព៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


