ព័ត៌មានជាតិ
ផ្លូវមួយខ្សែក្នុងក្រុងក្រចេះ ខូចខាតក្លាយជាសំបុកមាន់ ខណៈរថយន្តដឹកធ្ងន់បររត់កាត់រាល់ថ្ងៃ
ផ្លូវមួយខ្សែ ក្នុងក្រុងក្រចេះចាប់ពីអូរឫស្សី-ថ្មកាំង ប្រវែង ៨.៣៣ គីឡូម៉ែត្រ (KR1) ដែលជាគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ កាលពីអំឡុងឆ្នាំ ២០២២ កំពុងរងការខូចខាតក្លាយជាផ្លូវសំបុកមាន់រីករាលដាល់កាន់តែខ្លាំង ដោយរថយន្តដឹកធ្ងន់រត់កាន់តែច្រើន។
ពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានកើតក្តីព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាពសិស្សសាលា និងប្រជាពលរដ្ឋនៅពេលធ្វើដំណើរ ជាពិសេសនៅពេលមេឃភ្លៀងពិបាកមើលផ្លូវ ជិះម៉ូតូធ្លាក់ជង្ហុកបណ្តាលដួលជាញឹកញាប់ ហើយបានលើកជាសំណើរស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធចុះពិនិត្យ និងជួសជុលកែលម្អផ្លូវនេះឡើងវិញ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការធ្វើដំណើរកាន់តែមានភាពងាយស្រួល។


ឆ្លើយតបការលើកឡើងរបស់ពលរដ្ឋ លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានឲ្យដឹងនៅរសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៦ នេះថា បញ្ហាផ្លូវខូចខាតនេះ ដោយសារតែអាយុកាលប្រើប្រាស់យូរឆ្នាំ និងការដឹកជញ្ជូនធ្ងន់ៗដូចជា ខ្សាច់ ដី គ្រួស និងស្រូវ ខណៈមន្ទីរមិនទាន់មានថវិកាសម្រាប់ថែទាំខួបនៅឡើយ។
លោកថា ផ្លូវនេះសាងសង់តាំងពីមុនការបោះឆ្នោតឆ្នាំ ២០២២ ហើយបច្ចុប្បន្នបានដល់ដំណាក់កាលចាំបាច់ត្រូវថែទាំខួប ដែលតម្រូវឲ្យកាយផ្ទៃផ្លូវ និងបង្ហាប់ដីឡើងវិញ។ ប៉ុន្តែដោយសារកង្វះថវិកា អាជ្ញាធរអាចធ្វើបានត្រឹមតែការថែទាំប្រចាំដោយជួសជុលលក្ខណៈតូចតាចប៉ុណ្ណោះ។

លោកបានបន្តថា៖ «អាហ្នឹងបើតាមចិត្តខ្ញុំ ដើម្បីអាចស៊ូទ្រាំជាមួយការដឹកខ្សាច់ ប្រសិនបើមានថវិកាគ្រប់គ្រាន់ ត្រូវកសាងជាផ្លូវបេតុង ឬយ៉ាងហោចណាស់ត្រូវស្រោចស្រទាប់ DBST បន្ថែម ព្រោះបច្ចុប្បន្នផ្លូវនេះជាផ្លូវ DBST ថ្នាក់ជនបទ ដែលមិនអាចទប់ទល់នឹងរថយន្តធុនធ្ងន់បានយូរអង្វែងឡើយ»។
លោកបន្តថទៀតថា «ឥឡូវរថន្តដឹកធ្ងន់អត់ដឹកតាមផ្លូវភ្លោះ នាំគ្នាទៅតាមផ្លូវហ្នឹងទាំងអស់ ទើបធ្វើឲ្យស្ថានភាពផ្លូវកាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ»។
លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបានបញ្ជាក់ថា ផ្លូវខាងលើស្ថិតក្នុងការទទួលខុសត្រូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដោយរង់ចាំថវិកាសម្រាប់ថែទាំខួបបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមការងារកំពុងព្យាយាមជួសជុលតាមដែលអាចធ្វើទៅបាន ឧបសគ្គគឺការខ្វះជាងជំនាញជួសជុលគ្រឿងចក្រធំៗ ដែលត្រូវរកជាងជំនាញមកពីរាជធានីភ្នំពេញ ៕
អត្ថបទ:ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


