ព័ត៌មានជាតិ
អាជ្ញាធរដាំដើមធ្នង់ នាងនួន ជើងគោ ក្ងោកបង្កើតពណ៌បៃតង តាមផ្លូវក្រវ៉ាត់ក្រុងក្រចេះថ្មី
អាជ្ញាធរខេត្តក្រចេះបានដាំកូនឈើអមសងខាងផ្លូវក្រវ៉ាត់ក្រុងក្រចេះថ្មីចាប់ពីរង្វង់មូលខ្លាស្ទុះក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ រហូតដល់ចំណុចក្បាលស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ដើម្បីបង្កើនសោភ័ណភាពបន្ថែមទៀត។

ការដាំកូនឈើចម្រុះនេះធ្វើឡើងបន្ទាប់ពីលោក វ៉ា ថន អភិបាលខេត្តក្រចេះបានដឹកនាំក្រុមការងារចុះពិនិត្យរៀបចំទីតាំងដាំដើមឈើខាងលើរួចមក។
កូនឈើចម្រុះដែលអាជ្ញាធរយកទៅដាំរួមមានប្រភេទ ដើមធ្នង់ នាងនួន ដើមជើងគោ និងដើមក្ងោក ដែលកូនឈើប្រភេទនេះភាគច្រើនឆាប់ធំលឿនមានមែកសាខា និងមានស្លឹកច្រើនផ្ដល់ជាម្លប់ដូចជា ដើមក្ងោកជាដើមឈើមានមែនសាខា ជាពិសេសមានផ្កាពណ៌ស្រស់ស្អាតគូរជាទីចាប់អារម្មណ៍និងទាក់ទាញ។


ផ្លូវក្រវ៉ាត់ក្រុងក្រចេះ កំពុងត្រូវបានរៀបចំដាក់បង្គោលសញ្ញាអមនៅតាមសងខាងផ្លូវបណ្តើៗ ដើម្បីការពារសុវត្ថិភាពអ្នកធ្វើដំណើរតាម កង់ ម៉ូតូ រថយន្ត ការពារកុំឲ្យរអិលជ្រុលធ្លាក់ទៅខាងក្រោម ពីព្រោះស្ថានភាពផ្លូវនេះមានកម្ពស់ខ្ពស់ផុតពីកម្ពស់ទឹកជំនន់នារដូវវស្សា៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦០ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


