Connect with us

សន្តិសុខសង្គម

តុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក K01 ដាក់ពន្ធនាគារព្រៃ ស ក្រោមបទចោទប្រកាន់ ហិង្សាដោយចេតនា

បានផុស

នៅ

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ឃឿន សុឡា ហៅ K01 ដាក់ពន្ធនាគារ ម១ (ពន្ធនាគារព្រៃ ស) ក្រោម​បទ​ចោទប្រកាន់ ហិង្សាដោយចេតនា តាមបញ្ញត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។

លោក ឃឿន សុឡា ហៅ K01 ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីរូបលោកចូលខ្លួនបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ចក្រោយពីមានការចែករំលែកវីដេអូលើបណ្ដាញសង្គមពីសកម្មភាពប្រើអំពើហិង្សាលើយុវជនម្នាក់នៅកន្លែងរបស់ខ្លួនដែលម្ដាយជនរងគ្រោះយកមកផ្ញើឲ្យធ្វើការជាមួយ។

ការប្រើអំពើហិង្សាលើយុវជនរងគ្រោះនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ដោយសារយុវជនរងគ្រោះមិនស្តាប់បង្គាប់ខ្លួនឲ្យលុតជង្គង់សុំទោសម្តាយដែលរឹងរុសមិនស្តាប់បង្គាប់ម្តាយ។ ក្រោយមានការបែកធ្លាយវីដេអូសកម្មភាពហិង្សាលើយុវជនរងគ្រោះ មហាជនជាច្រើនបានបញ្ចេញមតិរិះគន់លោក K01 ចំពោះទង្វើហិង្សានេះ។

តាមរយៈសារសំឡេងបែកធ្លាយ យុវជនដែលត្រូវឪពុកម្ដាយយកទៅផ្ញើ ស្នាក់នៅដើម្បីឲ្យលោក ឃឿន សុខឡា ហៅ K01​ជួយបណ្ដុះបណ្ដាល ត្រូវបង់ប្រាក់ឲ្យលោកចំនួន១ពាន់ដុល្លារ និងបង់ប្រចាំខែចំនួន២០ម៉ឺនរៀលសម្រាប់ថ្លៃអាហារ៣ពេល។ តែទោះយ៉ាងណា ករណីនេះមិនមានប្រភពណាមួយបញ្ជាក់ឲ្យច្បាស់លាស់នោះទេ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម