Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បង្ហាញមុខជនសង្ស័យ ២៤ នាក់ ពាក់ព័ន្ធករណីហិង្សា និង កាន់កាប់អាវុធខុសច្បាប់

បានផុស

នៅ

នគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានី បានយកជនសង្ស័យចំនួន ២៤ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និង ករណីកាន់កាប់អាវុធខុសច្បាប់ មកបង្ហាញមុខជាសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញមុខនេះដែរធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីសាកសួររួចរាល់។

តាមការបញ្ជាក់ពីនគរបាលជំនាញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ , លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ , លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល , លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យកម្រិតស្រាល និង លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យកម្រិតធ្ងន់ បានបើកប្រតិបត្តិការបង្រ្កាបជនសង្ស័យសរុបចំនួន ២៤ នាក់ ដោយជនសង្ស័យ ២៣ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និង ជនសង្ស័យជនជាតិចិនម្នាក់ ករណីកាន់កាប់អាវុធខុសច្បាប់។

នគរបាល បន្តថា កម្លាំងជំនាញ សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និង អធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្រ្កាបបានករណីហិង្សាចំនួន ៣ ករណី និង កាន់កាប់អាវុធខុសច្បាប់ ១ ករណី។ ក្នុងនោះរួមមាន ៖ ករណីទី ១.ឃាត់ខ្លួនជនជាតិចិន (រក្សាទុកអាវុធខុសច្បាប់) ស្ថិតនៅចំណុចផ្ទះលេខ ៦២ អា ផ្លូវ R០២ នៅក្នុង(បុរីប៉េងហួត) ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ , ករណីទី ២.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស , កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង ប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ (ជិះម៉ូតូកាន់ដងឆ័ត្រអូសតាមផ្លូវ និង ព្រួតគ្នាយកជើងធាក់ម៉ូតូជនរងគ្រោះជាសមត្ថកិច្ច) ប្រព្រឹត្តនៅចំណុចភ្លើងស្តុបវត្តឬស្សីសាញ់ ផ្លូវ ៥០ ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ៣ និង ៥០ នាទី , ករណីទី ៣.ហិង្សាដោយចេតនា និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (យកដុំថ្មទុកគប់សងសឹកលើគូទំនាស់) ប្រព្រឹត្តនៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា ផ្លូវជាតិលេខ ៣ ភូមិត្រពាំងគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ២ និង ៣០ នាទី ជាក្រុមក្មេងទំនើងឈ្មោះ ស្រែញី(SR) , ករណីទី ៤.ហិង្សាដោយចេតនាធ្វើឲ្យខូចខាតដោយចេតនា(យកដុំថ្មគប់ចំចិញ្ចើមចេញឈាម ផុងលលាដ៏ក្បាល រងរបួសជាទម្ងន់ ,ជាំជើងខាងឆ្វេង , ស្នាមកាប់នឹងកាំបិតរលាត់ចេញឈាម ,ខូចខាត ផ្លាកប៉ាណូ LED , ធ្លុះដំបូលសង្ក័សី បែកថូស្រាបៀរ និង របស់របរផ្សេងទៀត) ប្រព្រឹត្តនៅចំណុចហាងស៊ុបខ្យង ផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ៣ និង ៣៩ នាទី នៅចំណុចផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ៤ និង ៥២ នាទី (ក្រុមក្មេងទំនើងឈ្មោះ បឹងឈូក (BCT)។

បច្ចុប្បន្ន នគរបាលជំនាញ បានធ្វើការកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ២៤ នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម