ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តកោះកុង បន្តផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន
មន្ទីរព័ត៌មានខេត្តកោះកុង បានបន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ។ យុទ្ធនាការនេះ ផ្តោតសំខាន់លើការអប់រំអំពីផលប៉ះពាល់នៃព័ត៌មានមិនពិត និងការបង្កើនជំនាញផ្ទៀងផ្ទាត់ព័ត៌មាន សម្រាប់សិស្សានុសិស្សក្នុងសម័យឌីជីថល។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក កែវ សាវៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកោះកុង តំណាងរដ្ឋបាលខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តកោះកុង តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ៦០០នាក់។

លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ របៀបការពារខ្លួនពីការបំភាន់នានាក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់។ មួយវិញទៀត កិច្ចការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។

គួររំលឹកផងដែរថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

យុទ្ធនាការជំហានទី២ នេះ បាននិងកំពុងឈានដល់ដំណាក់កាលអនុវត្តនៅតាមបណ្តាវិទ្យាល័យ និងអនុវិទ្យាល័យក្នុងរាជធានី-ខេត្តគោលដៅចំនួន ១១ហើយ ក្នុងនោះរួមមាន រាជធានីភ្នំពេញ ខេត្តព្រះវិហារ តាកែវ កំពង់ស្ពឺ សៀមរាប កំពង់ចាម កំពង់ធំ ពោធិ៍សាត់ កំពត កែប និងខេត្តកោះកុង។ ជាមួយគ្នានេះ ក្រុមការងារនឹងបន្តយុទ្ធនាការទៅកាន់បណ្តាខេត្តនានា ឱ្យបានគ្រប់ ២៥ រាជធានី-ខេត្ត នៅក្នុងឆ្នាំ២០២៦ នេះ៕
អត្ថបទ៖ សិរីវឌ្ឍនៈ



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


