ព័ត៌មានជាតិ
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រើនរម្លឹកដល់ពលរដ្ឋ និងសិស្ស នៅសង្កាត់ចាក់អង្រែ ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៦ បានចុះអប់រំផ្សព្វផ្សាយ និងផ្តល់សារក្រើនរម្លឹកដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅសង្កាត់ចាក់អង្រែ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្តាសាយបក្សី។

ការក្រើនរម្លឹកនេះ ធ្វើឡើងក្នុងឱកាស ក្រុមឆ្លើយតបបន្ទាន់ (RRT) មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ, ការិយាល័យស្រុកប្រតិបត្តិបាសាក់ និងមណ្ឌលសុខភាពចាក់អង្រែ រួមជាមួយមន្រ្តី RRT នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល, មន្រ្តីនៃអង្គការខាណា និងអាជ្ញាធរមូលដ្ឋានសង្កាត់ចាក់អង្រែលើ បានចុះអប់រំផ្សព្វផ្សាយស្តីពីជំងឺផ្តាសាយបក្សី (H5N1) ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាចាក់អង្រែលើ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ការចុះផ្សព្វផ្សាយអប់រំនេះ ដើម្បីផ្តល់សារក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរោគសញ្ញានៃករណីសង្ស័យឆ្លងជំងឺផ្តាសាយបក្សី ដែលមានដូចជា ក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ក្រោយមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងរយៈពេល ១៤ថ្ងៃ។ ជាមួយគ្នានេះ ក្រុមឆ្លើយតបបន្ទាន់ ក៏បានណែនាំពីវិធីការពារការឆ្លងពីជំងឺជំងឺផ្តាសាយបក្សី ដោយត្រូវជៀសវាងការប៉ះពាល់ ឬបរិភោគសត្វបក្សីដែលឈឺ ឬងាប់, ចម្អិនសាច់សត្វបក្សី និងស៊ុតឱ្យបានឆ្អិនល្អ មុននឹងបរិភោគ, លាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងរក្សាអនាម័យក្នុងការរៀបចំអាហារ និងត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដែលនៅជិតបំផុត ប្រសិនបើមានអាការៈសង្ស័យ ដើម្បីទទួលការព្យាបាលទាន់ពេលវេលា។

ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺ ឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាល ផងដែរ។
កន្លងមកក្រសួងសុខាភិបាន តែងក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋ។ លើសពីនេះក្រសួងក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ប្រសិនបើមានអាការក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ ថ្ងៃមុន ថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់ នៃការស្លាប់ជាយថាហេតុ៕



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


