Connect with us

ព័ត៌មានជាតិ

ក្រសួង​ហាម​មិន​ឲ្យ​រោងចក្រ​ភ្ជាប់​លក្ខខណ្ឌ​ការចាក់​វ៉ាក់សាំង​ពេល​បើក​ដំណើរការឡើង​វិញ​

បានផុស

នៅ

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ហាម​មិន​ឲ្យ​រោងចក្រ​សហគ្រាស ដែល​នឹង​បើក​ដំ​ណើរ​ការ​សកម្មភាព​អាជីវកម្ម​ និង​ផលិតកម្ម​ឡើងវិញ​​ភ្ជាប់​លក្ខខណ្ឌ​ការចាក់​វ៉ាក់សាំង​ចំពោះ​កម្មករ​និយោជិត​ឡើយ​។​

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី​០៨​ ខែឧសភា​ បាន​ណែនាំ​ដល់​ម្ចាស់​ ឬ​នាយក​រោងចក្រ​សហគ្រាស​ និង​បងប្អូន​កម្មករនិយោជិត​ដែល​ស្ថិតនៅក្នុង​តំបន់​លឿង នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​ ហើយ​បើក​ដំណើរការ​អាជីវកម្ម​ប្រតិកម្ម​ឡើងវិញ​ឲ្យ​បាន​ជ្រាបថា ​នៅក្នុង​ការបើក​ដំណើរការ​សកម្មភាព​អាជីវកម្ម​ផលិតកម្ម​ឡើងវិញ​នេះ ​គឺ​មិនត្រូវ​មាន​ភ្ជាប់​លក្ខខណ្ឌ​ទៅនឹង​ការចាក់​វ៉ាក់សាំង​នៅឡើយ​។​

ក្រសួង​បាន​បន្តថា​ មន្ត្រី​អធិការកិច្ច​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នឹង​ចុះ​ធ្វើ​អធិការកិច្ច​លើ​ករណីនេះ​ភ្លាម ​ប្រសិនជា​ទទួលបាន​ព័ត៌មាន​ ហើយ​សូម​បងប្អូន​កម្មករនិយោជិត​ជូន​ដំណឹង​មក​ក្រសួង ​ឬ​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាបន្ទាន់​ប្រសិនជា​មានការ​ភ្ជាប់​លក្ខខណ្ឌ​ចាក់​វ៉ាក់សាំង​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​បន្តទៀតថា​ ចំពោះ​ការបើកប្រាក់​ឈ្នួល​សម្រាប់​ខែមេសា ​ជាមុន​៥០​ភាគរយ​ និង​ប្រាក់​ឧបត្ថម្ភ​នានា​ដែល​បាន​ពន្យារពេល​នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​កន្លងទៅ​គឺ​ត្រូវ​ចាប់ផ្ដើម​បើក​ជូន​បងប្អូន​កម្មករនិយោជិត​មិន​ឲ្យ​ហួស​ពីថ្ងៃ​ទី​១៤​ខែឧសភា​ឆ្នាំ​២០២១​ឡើយ​។​ រីឯ​បងប្អូន​កម្មករ​និយោ​ជិត​ដែល​កំពុង​ឋិត​នៅក្នុង​តំបន់​ក្រហម​តំបន់​រឿង​ទុំ​គឺ​សូម​ឲ្យ​ម្ចាស់ឬ​នាយក​រោងចក្រ​សហគ្រាស​ពិចារ​ណា​រក​វិធី​បើកប្រាក់​ឈ្នួល​និង​ប្រាក់ឧបត្ថម្ភ​តាម​ប្រព័ន្ធ​ធនាគារ​ជូន​បងប្អូន​កម្មករនិយោជិត​ផង​ដែរ​។​

ក្រសួង​បាន​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះជួល​ទាំងអស់​មេត្តា​យល់​លើកលែង​ថ្លៃ​បន្ទប់​ជួល​បន្ទប់ ឬ​បន្ធូរ​បន្ថយ​ថ្លៃ​បន្ទប់​ជួល​ឬ​ពន្យារពេល​ការបង់ថ្លៃ​បន្ទប់​ជួល​ជូន​អ្នក​ជួល​ដែល​ជាកម្មករ​និយោជិត​ឲ្យ​អស់​លទ្ធភាព​នៅក្នុង​ស្មារតី​មនុស្សធម៌​និង​សាមគ្គីភាព​នៅក្នុង​ដំណាក់ការ​នេះ​។​

ក្រសួង​មាន​សេចក្តី​ជឿជាក់ថា​ម្ចាស់​ឬ​នាយក​រោងចក្រ​សហគ្រាស​កម្មករនិយោជិត ​និងម្ចាស់​ផ្ទះជួល​និង​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម