Connect with us

កូវីដ-១៩

ស្ត្រីម្នាក់វ័យ៥០ឆ្នាំដេកស្លាប់ក្រោមស្ពានស្ទឹងមានជ័យ២ កំពុងរង់ចាំគ្រូពេទ្យមកពិនិត្យសំណាក

បានផុស

នៅ

នៅវេលាម៉ោង ៨:៣០ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ២ បណ្ដោយផ្លូវ ២៧១ក្រុមទី១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីស្ត្រីដេកស្លាប់ម្នាក់ចំណុចខាងលើ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពឈ្មោះ វ៉ាន តា ភេទស្រីអាយុ 50 ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ(ជនអនាថា)។ យោងតាមការរៀបរាប់ ពីឈ្មោះនី ម៉ៅ ភេទប្រុស អាយុ 29 ឆ្នាំ(ជនអនាថា) និងរាយការណ៍ជូនសមត្ថ កាលពីវេលាម៉ោង ១២: ០០ នាទីយប់ ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2021 សពបានអង្គុយផឹកស្រាថ្នាំ ម្នាក់ឯង នៅចំណុចខាងលើ លុះដល់ព្រឹកម៉ោង 8:00 ថ្ងៃទី10 ខែឆ្នាំដដែល រូបគាត់បានឃើញ ស្ត្រីខាងលើ ដេកស្លាប់ នៅក្បែងកន្លែងផឹកស្រា តែម្ដង ។

ឈ្មោះ នី ម៉ៅ បានបញ្ជាក់ទៀតថា សពគឺជាមនុស្សផឹកស្រាថ្នាំ ( ដុសមេ ) ហើយស្នាក់នៅ ក្រោមស្ពានអាកាស ស្ទឹងមានជ័យជាច្រើនថ្ងៃមកហើយ បច្ចុប្បន្ន សពខាងលើរងចាំខាងក្រុមគ្រូពេទ្យមកពិនិត្យសំណាក៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម