Connect with us

ព័ត៌មានជាតិ

កម្លាំង​ចម្រុះ​ចុះ​ល្បាត​ឃាត់ខ្លួន​​ពលករ​២៥​នាក់​និង​មេខ្យល់​៣​នាក់​ ​ករណី​មេខ្យល់​ដឹក​ពលករ​តាម​ម៉ូតូ​កង់​បី​ឥណ្ឌា

បានផុស

នៅ

បន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ និង​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក រិ​ទ្ធ រ៉​ម មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ទទួល​ទិស​ទី​១ បាន​ចុះ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ស្រាប់តែ​ប្រទះឃើញ​ម៉ូតូ​កង់​បី​ឥណ្ឌា​១​គ្រឿង​កំពុង​ដឹក​ពលករ​ចំនួន​៧​នាក់​បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​ទាំងអស់ នៅវេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ចំណុច​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក រិ​ទ្ធ រ៉​ម​បាន​ប្រាប់​អ្នក​យក​ព័​ត៌​មាន​ឲ្យ​ដឹង​ថា ​ពលករទាំង​៧​នាក់​បាន​ថា​ម្ចាស់​ម៉ូតូ​កង់​បី​បាន​បម្រុង​ដឹក​ពួកខ្លួន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ហើយ​ក្រោយពី​ឃាត់ខ្លួន​ហើយ​ពលករ​ទាំង​៧​នាក់​នេះ​បាន​បញ្ជូន​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ​។

បន្ទាប់​មក​ទៀត​នៅ​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀបភ្លឺ ​មាន​មេខ្យល់​បម្រុង​នាំ​ពលករ​ឆ្លងដែន​មួយក្រុម​ទៀត​ទៅ​ប្រទេស​ថៃ នៅ​ចំណុច​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ តែ​ទីតាំង​ផ្សេងគ្នា​កម្លាំង​ចម្រុះ​បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​មេខ្យល់​២​នាក់​បន្ថែម​ទៀត និង​ពលករ​ចំនួន​១៨​នាក់​ទៀតផង​ដែរ ហើយ​បញ្ជូន​មក​សាកសួរ​ចម្លើយ​រួមគ្នា​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ​នេះ​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន​ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ​សួរចម្លើយ​មេខ្យល់ និង​ពលករ​ទាំងអស់នោះ​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​ឲ្យ​ដឹង​ទៀត​ថា ពលករ​ទាំងអស់​ក្រោយពី​កម្លាំង​ជំនាញ​សាកសួរ​ចម្លើយ​រួចមក បាន​ឆ្លើយ​សារភាព​ថា ពួកគេ​ចង់ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ពិតប្រាកដ​មែន ដោយ​មេខ្យល់​ទាំងនោះ​ប្រាប់​ថា ពួកគេ​នឹង​នាំ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​បាន​ដោយ​យក​តម្លៃ​ជូន​ក្នុង​ម្នាក់​៦.០០០​បាទ​។ ចំណែក​មេខ្យល់​ទាំង​៣​នាក់​១​ឈ្មោះ​សុខ វិបុល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរ​អំ​បិល និង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២​ឈ្មោះ ឌឹ​ប នុ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៣​ឈ្មោះ​ម៉ៃ សៃ​ហុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​រូង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នក​ទាំង​៣ ក្រោយពី​កម្លាំង​ជំនាញ​សាកសួរ​ចម្លើយ​រួចមក បាន​ឆ្លើយ​សារភាព​ថា ពួកគេ​បាន​ទំនាក់ទំនង​ជាមួយ​ពលករ​ផ្សេងៗ​គ្នា​ដើម្បី​នាំ​ចេញទៅ​ប្រទេស​ថៃ​ពិតប្រាកដ​មែន​។

ដោយ​ផ្អែក​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​៣​នាក់ ទើប​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បញ្ជូន​យក​មក​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ហើយ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែក​ពលករ​ទាំង​២៥​នាក់ ត្រូវបាន​ដាក់​ឲ្យ​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​វិទ្យាល័យ​ស្រុក​ម៉ាឡៃ​ឲ្យ​បាន​ចំនួន​១៤ ថ្ងៃ​ទើប​អាច​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​បាន​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម