ព័ត៌មានជាតិ
មេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ជាង២០០នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ
រហូតមកដល់ពេលនេះ មានមេខ្យល់ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ ចេញ ចូលប្រទេសកម្ពុជាជាង២០០នាក់ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រសាសន៍នៅរសៀលថ្ងៃទី២៥ ខែឧសភានេះថា ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១នេះ សមត្ថកិច្ចបានចាប់មេខ្យល់ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចេញ ចូលប្រទេសកម្ពុជាចំនួន២២២នាក់ ស្រី១៥នាក់ បញ្ជូនទៅតុលាការ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការចាប់មេខ្យល់ទាំងនោះ ភាគច្រើននាំពលករចេញ ចូលប្រទេសកម្ពុជានិងថៃ។ ចំណែកមេខ្យល់នាំពលករចេញចូលកម្ពុជានិងវៀតណាមវិញមានចំនួនតិចតួចទេ។
យ៉ាងណាក៏ដោយ ចាប់តាំងពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទខ្ទប់ការធ្វើដំណើរឆ្លងកាត់រាជធានីខេត្តទូទាំងប្រទេសមក ឃើញថាសកម្មភាពការនាំចូលពលករខ្មែរទៅប្រទេសថៃបានកើតមានជាបន្តបន្ទាប់ ទោះបីជាអាជ្ញាធរថៃបានបន្តបិទព្រំដែនដោយសារការផ្ទុះជំងឺកូវីដ១៩ក៏ដោយ។

ជាក់ស្តែងអាជ្ញាធរខេត្តបន្ទាយមានជ័យក៏ដូចជាខេត្តបាត់ដំបងបានធ្វើការឃាត់ខ្លួនមេខ្យល់ និងពលករខ្មែរដែលបម្រុងចេញទៅប្រទេសថៃជាបន្តបន្ទាប់ ហើយបញ្ជូនមេខ្យល់ទាំងនោះ ទៅកាត់ទោសតាមផ្លូវច្បាប់ផងដែរ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអំពាវនាវដល់ពលករទាំងអស់ សូមបញ្ឈប់ការឆ្លងដែនខុសច្បាប់ និងកុំចាញ់បោកបញ្ឆោតក្រុមមេខ្យល់ទាំងនោះ ដើម្បីចៀសវាងការទទួលការផាកពិន័យនិងទោសទណ្ឌតាមផ្លូវច្បាប់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


